ភ្ញាក់ផ្អើលទាំងព្រឹកប្រទះឃើញសពចងកនៅភូមិព្រៃកូនឈើ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានខណះប្រទះឃើញសព ចងករនៅដីភូមិព្រៃកូនឈើ នៅខាងលិចមន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាសពមានឈ្មោះ RENDY ONDANG ភេទប្រុសជនជាតិបរទេសមាន ភិនភាគ រាងធាត់ សម្បុរស ពាក់អាវយឺតដៃខ្លី ពណ៌លឿង ស្លៀកខោខោប៊ូយជើងខ្លី ពាក់ស្បែកជើងប៉ាតា។

ប្រភពបន្តថានៅវេលាម៉ោង៨និង១០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថាមានប្រទះឃើញសាកសព នៅដីភូមិ(ព្រៃកូនឈើ)របស់ឈ្មោះ អ៉ឹង គីមហុង ភេទស្រី អាយុ៤១ឆ្នាំ ខាងលិចមន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ  ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់ពីទទួលបានពត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញពិនិត្យកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ. កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,ស្រាល និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ។

ប្រភពបន្តថាដោយធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពជាតិបរទេស  ឈ្មោះ RENDY ONDANG ហើយបានស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ យើងអាចសន្និដ្ឋានបានថា សាកសព ពិតជាស្លាប់ដោយសារបែកបំពង់ខ្យល់ (ចងក)ប្រាកដមែនដោយមិនមានស្លាក​ស្នាមសំគាល់ជារឿងឃាតកម្មនោះទេ។​

បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូន តាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យ វិភាគកន្លែងកើតហេតុនៃនាយដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បី បន្តស្វែងរកសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print