រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញអាជីវករលក់នំបញ្ចុកនៅសួនច្បារមាត់ទន្លេមកបំភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអាជីវករលក់នំបញ្ចុកនៅសួនច្បារមាត់ទន្លេមកបំភ្លឺថាគាត់ពិតជាបានចាក់នំរបស់ខ្លួនចោលខ្លួនឯងមែន។ កម្លាំងអាជ្ញាធរមិនបានចាក់នំរបស់គាត់ដូចមហាជនថតបង្ហោះក្នុងបណ្ដាញសង្គមនោះឡើយ។

បន្ថែមទៀតនោះនៅរសៀលថ្ងៃទី ២១ ខែមីនានេះ រដ្ឋបាលខណ្ឌដូនពេញបានទិញនំបញ្ចុករបស់គាត់ទាំងអស់ដើម្បីចែកជូនដល់មន្ត្រីសាលាខណ្ឌដូនពេញ ពិសាទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ ម្សិលមិញ អាជីវករលក់នំបញ្ចុកម្នាក់ដែលលក់នំមិនដាច់ និងត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញណែនាំមិនឲ្យលក់នៅលើសួនច្បារផងនោះ បានខឹងសម្បារជាមួយនឹងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ក៏ចាកនំបញ្ចុកចោលខ្លួនឯង រួចត្រូវបានមហាជនថតបង្ហោះក្នុងបណ្ដាញសង្គម tik tok ធ្វើឲ្យមានការយល់ច្រឡំថាអាជ្ញាធរមិនមានការអាណិតអាសូរដល់អ្នកលក់ដូរបន្តិចបន្តួច៕ ដោយ រ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print