ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍ពីសមត្តកិច្ចនគរបាល ប៉ុស្តិ៍ ឃុំសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ១៥និង៤០នាទីល្ងាច ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៣ មានករណីភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់បណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នងផ្ទះ ទី១នៅភូមិកោះកែវ ទី២ភូមិស្រែអន្ទាក់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។
I. ភូមិកោះកែវ ចំនួន០២ ខ្នង៖
១.ម្ចាស់ផ្ទះឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ ៦×៨ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន ១៤ សន្លឹក។
២.ម្ចាស់ផ្ទះឈ្មោះ ជូ មួក ភេទប្រុស អាយុ ៦៥ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន១២សន្លឹក។
ll.ភូមិស្រែអន្ទាក់ចំនួន០២ខ្នង៖
១.ម្ចាស់ផ្ទះឈ្មោះ ភិន ទូច ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំ ៥×៧ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន ២៥សន្លឹក។
២.ម្ចាស់ផ្ទះឈ្មោះ ដៀវ ដឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ ផ្ទះទំហំ ៥×៦ ខ្យល់កន្ត្រាក់បើកដំបូលស័ង្កសីអស់ចំនួន១៥សន្លឹក,ករណីនេះ មិនគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ សំណាងល្អ។ដោយ,ស សារ៉េត