ស្លាប់១១នាក់ របួសរាប់រយនាក់ដោយសាររញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា ការរញ្ជួយដីដ៏ខ្លាំងក្លាយ៉ាងតិច៣០វិនាទីបានកើតឡើងនៅទូទាំងប្រទសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌាកាលពីយប់ថ្ងៃ២១ខែមីនា។

ភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា ការរញ្ជួយដីមានកម្រិត ៦.៥រ៉ិចទ័រ។ USGS បានបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយគឺនៅជិតតំបន់ជុំ (Jurm) ស្ថិតនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន និងមានជម្រៅ១៨៧គីឡូម៉ែត្រ។ តំបន់នេះរងការវាយប្រហារជាញឹកញាប់ដោយការរញ្ជួយដី ជាពិសេសតំបន់ជួរភ្នំហ៉ីនឌូ ឃឺស (Hindu Kush) ដែលជាចំណុចប្រសព្វនៃដែនដីតំបន់អុីរ៉ាស៊ី និងប្រទេសឥណ្ឌា។
លោក សាហ្វីអូលឡាហ៍ រ៉ាហាមី (Shafiullah Rahimi) អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន បានប្រាប់ AFP ឱ្យដឹងថា មនុស្ស១១នាក់ស្លាប់ក្នុងនោះមានកុមារម្នាក់ បានស្លាប់ក្នុងខេត្តឡាកម៉ាន់ (Laghman)។ ដោយឡែក លោក សាហ៉ីឌុលឡាហ៍ ខាន់ (Shahidullah Khan) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បានប្រាប់ AFP ថា យ៉ាងហោចណាស់មនុស្សចំនួន១៨០នាក់ដែលរងរបួសស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទូទាំងខេត្តឃាយបឺ ប៉ាកទុនវ៉ា (Khyber Pakhtunkhwa) នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
ពេញមួយយប់កើតហេតុពលរដ្ឋនៅក្នុងតំបន់រងគ្រោះបាននាំគ្នាស្នាក់នៅខាងក្រៅផ្ទះ ដោយសារតែភ័យខ្លាចកើតមានការរញ្ជួយជាថ្មីទៀត៕ ដោយធីរីណា

...

រូប​ថត​ : congdan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print