ជនសង្ស័យម្នាក់ចេញពីគុកបាន៥ថ្ងៃ ដើរលួចពីភ្នំពេញ រហូតមកដល់កំពង់ធំចូលគុកវិញដដែល

ចែករំលែក៖

ខេត្តកំពង់ធំ÷ ជនសង្ស័យឈ្មោះ ម៉ាប់ សំអូន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិលាវ ឃុំស្តៅ ស្រុកពាមរ ខេត្ត ព្រៃវែង បានមកធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋ ដាក់មុខផ្ទះនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក កំពង់ធំ ម៉ូតូហុងដា១គ្រឿងសេរីមC១២៥ខ្មៅ ផលិតនៅឆ្នាំ២០១៨ ពាក់ស្លាកលេខកំពង់ធំ១K៦៦៦១ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។

ហេតុការណ៍លួចម៉ូតូបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ០២២៣ ដែលមានម្ចាស់ម៉ូតូឈ្មោះ ហឿន ហុក ភេទប្រុស អាយុ៤១ឆ្នាំនៅភូមិកើត ហេតុ។ តាមការបញ្ជាក់សមត្ថកិច្ចស្រុកសន្ទុកបានឲ្យ ដឹងថា បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យនិយាយថា រូបគេទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ បានរយៈពេល៥ថ្ងៃមកហើយ។ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ ២០២៣ គេបានលួចកង់របស់ប្រជាពលរដ្ឋ១គ្រឿងនៅទីក្រុងភ្នំពេញ ជិ:ទៅប៉ោយប៉ែតដើម្បីរកការងារធ្វើ។ នៅ ពេលជិះមកកង់តាមផ្លូវ គេបានឈប់សុំបាយនៅតាមវត្តហូប ហើយដល់ពេលយប់ ក៏ទៅរកកន្លែងដេកនៅតាមរោងគេលក់ដូរ។

លុះដល់ថ្ងៃទី២០ ខែមីនា នៅវេលាម៉ោងប្រហែល១១ថ្ងៃ រូបគេក៏បានសុំបាយនៅវត្តប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុកហូប ហើយក៏បានលួចទូរស័ព្ទរបស់គេក្នុងវត្តបាន ១គ្រឿងម៉ាកអូប៉ូពណ៌ខ្មៅ រួចហើយក៏ជិ:កង់បន្តមកដល់ភូមិជាយស្បៃ ឃុំកកោះស្រុកសន្ទុកដដែល ក៏បានឃើញ ម៉ូតូ១គ្រឿងដែលម្ចាស់បានទុកបញ្ឈរចោលនៅខាងមុខផ្ទះ ហើយថែមទាំងមានកូនសោរទៀតផងនោះ។ ឃើញឱកាសល្អរូបគេក៏បានទុកកង់ចោល ហើយក៏លួចម៉ូតូគេឡើងជិ:លើម៉ូត តែត្រូវម្ចាស់គេឃើញទាន់ក៏ស្រែកថា ចោរៗ រូបគេភ័យពេកក៏រត់ចោលម៉ូតូ តែត្រូវបានប្រជា ពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមន៍ តាមចាប់បានយកមកអធិការដ្ឋាននគរបាលស្រុកសន្ទុក។ ពេលនេះសមត្ថកិច្ច ក៏បានកសាងសំណុំរឿងតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print