មន្ត្រីព័ត៌មានទូរទស្សន៍ជាតិកម្ពុជាចំនួន ២រូប ចុះបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍ដង្ហែរភ្លើងគប់ព្រះអគ្គីទៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍

ចែករំលែក៖

ភ្នំពេញ : ដើម្បីចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្រ្ត ៦៤ ឆ្នាំមានម្តងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជូនមន្ត្រីព័ត៌មានចំនួន២រូប ក្នុងចំណោមប្រតិភូ ៩រូប គឺ លោក សៀង កុសល និងលោក ឱរ សូរិយាពង្ស មន្ត្រីនាយកដ្ឋានព័ត៌មាននៃអគ្គនាយក ដ្ឋានទូទរស្សន៍ជាតិកម្ពុជា ទៅបំពេញបេសកកម្មការងារ ផ្តិតយក រូបភាព និងផ្សាយផ្ទាល់ ពិធីដង្ហែរភ្លើងគប់ព្រះអគ្គីទៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង៩ ចាប់ពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការ របស់ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា, មន្ត្រីព័ត៌មានទាំង២រូប និង គណៈប្រតិភូ បានចេញដំណើរនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ ពីខេត្តសៀមរាប ឆ្ពោះទៅកាន់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និង បន្តដង្ហែរភ្លើងទៅកាន់ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងបណ្តាប្រទេសផ្សេងទៀតរបស់អាស៊ាន ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print