កញ្ឆានឹងត្រូវបានស្របច្បាប់នៅប្រទេសអាល្លឺម៉ង់?

ចែករំលែក៖

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ រដ្ឋាភិបាលអាល្លឺម៉ង់កំពុងរៀបចំសេចក្តីព្រាងច្បាប់មួយដើម្បីធ្វើឱ្យស្របច្បាប់នូវកញ្ឆា ដោយផ្តល់ភ្លើងខៀវសម្រាប់ការប្រើប្រាស់នៅក្នុងទីផ្សារធំបំផុតរបស់អឺរ៉ុបនាពេលបច្ចុប្បន្ននេះ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក Karl Lauterbach បាននិយាយថា ផែនការនេះបានទទួលការឆ្លើយតបជាវិជ្ជមានពីគណៈកម្មការអឺរ៉ុប ដោយបន្ថែមថា សេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវបានបោះឆ្នោតអនុម័តនៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ 2023។
បន្ទាប់ពីការចរចាជាច្រើនខែជាមួយទីក្រុងប៊្រុចសែល លោក Lauterbach បាននិយាយថា “យើងនឹងបង្ហាញសំណើស្របតាមច្បាប់អឺរ៉ុបនាពេលឆាប់ៗនេះ”។
នៅខែតុលា ឆ្នាំ 2022 រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសផែនការដើម្បីស្នើសេចក្តីព្រាងច្បាប់ស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់មនុស្សពេញវ័យក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ។
លោក Lauterbach បានសង្កត់ធ្ងន់ថា ពួកគេនឹងនាំយកសេចក្តីព្រាងច្បាប់ទាំងនេះទៅកាន់ Bundestag ដែលជាសភាសហព័ន្ធអាល្លឺម៉ង់ ប្រសិនបើពួកគេស្របតាមច្បាប់របស់សហភាពអឺរ៉ុប។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត កញ្ឆានឹងមិនត្រូវបានចាត់ទុកថាជាគ្រឿងញៀនទៀតទេ ហើយប្រជាពលរដ្ឋដែលមានអាយុលើសពី 18 ឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យនាំយកសារធាតុរហូតដល់ 30 ក្រាមសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកប្រើប្រាស់ក៏នឹងមានសេរីភាពក្នុងការដាំរុក្ខជាតិរហូតដល់ 3 ដើមនៅផ្ទះ ហើយហាងនិងឱសថស្ថានដែលមានអាជ្ញាប័ណ្ណនឹងអាចលក់ផលិតផលកញ្ឆាបាន៕ ដោយធីរីណា

...

រូប​ថត​ :CNBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print