អ្នករាយការណ៍ព័ត៌មានទូរទស្សន៏ PNN ប្រចាំខេត្តស្ទឹងត្រែងដើរធ្លាក់ចូលអណ្តូងចាស់រងរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ព័ត៌មានបឋម ៖ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៏ PNN ប្រចាំខេត្តស្ទឹងត្រែង បានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុមួយបានកើតឡើងនឹកស្មានមិនដល់ដោយដើរថតវិដេអូរសេលហ្វុីនៅបរិវេណដីចំការចាស់អ្នកជិតខាងនៅក្បែរផ្ទះចំការរបស់ខ្លួនក៏ធ្លាក់ចូលរណ្តៅអណ្តូងដោយចៃដន្យ។

ហេតុការណ៍នោះបានកើតឡើងនាល្ងាចថ្ងៃទី២២ មីនា ២០២៣ ដែលមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពបន្តថា លោក ឡន វណ្ណា ត្រូវបានសមត្ថកិច្ចនិងមិត្តភក្តិ ជួយសង្គ្រោះភ្លាមៗបន្ទាប់ពីធ្លាក់ចូលអណ្តូងចុចទូរសព្ទមកប្រពន្ធហើយក៏បាត់មិនលឺឆ្លយទើបមានការសង្ស័យក៏តាមដើរ។

ខណៈពេលដើរកបណ្តើរចុចទរសព្ទបណ្តើរក៏លឺសំលេងល្វើយនៅក្នុងរណ្តៅអណ្តូងហើយក៏រាយការដល់សមត្ថកិច្ចមកអន្តរាគមន៍ភ្លាមៗផងដែរ។

ជាបឋមក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរក្រុមគ្រូពេទ្យអាចនិងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យនាខេត្តកំពង់ចាម៕

ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print