ប្តីប្រពន្ធ ២នាក់កេងប្រវ័ញ្ចពលកម្មនិងធ្វើទារុណកម្មលើកុមារត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងតាមការសំណូមពរពីអង្គការមេត្រីអន្តរជាតិ (AIM) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មន្ត្រីជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងមន្ត្រីមូលដ្ឋានបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ក្រោយពីរកឃើញថាមានបទល្មើសកេងប្រវ័ញ្ចពលកម្មនិងធ្វើទារុណកម្មលើកុមារ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានចំនួន០២នាក់ ទី១-ឈ្មោះ ស.ប.ញ អាយុ១៨ឆ្នាំ ភេទប្រុស និងទី២ឈ្មោះ ស.ច.ន អាយុ១៦ឆ្នាំ ភេទស្រី អ្នកទាំងពីរមានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទី១-ឈ្មោះ សុខ សូដា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរម៉ៅការសំណង់ និងទី២-ឈ្មោះ គីម ឡេង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរបាយម្ហូប អ្នកទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើនេះ ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំពុងធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print