រុស្សីព្រមានពីសង្គ្រាម ពីហានិភ័យនៃសង្គ្រាម បរមាណូកើតឡើងគ្រប់ពេលវេលា

ចែករំលែក៖

រុស្ស៊ីបានប្រកាសថា សង្គ្រាមបរមាណូអាចកើតឡើងគ្រប់ពេលវេលា ហើយពេលនេះទីក្រុងមូស្គូក៏បានព្រមានពីសង្គ្រាមប្រដាប់អាវុធដោយផ្ទាល់ជាមួយអាមេរិកជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ទំនាក់ទំនងរវាងរុស្ស៊ី នឹងសហរដ្ឋអាមេរិកដែលមានភាពតានតឹងយូរមកហើយនោះកាន់តែអាក្រក់ទៅៗ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែនកាលពីឆ្នាំមុន។ បន្ទាប់មកនៅខែកុម្ភៈឆ្នាំនេះ ទីក្រុងមូស្គូបានដកខ្លួនចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ជាមួយទីក្រុងវ៉ាស៊ីនតោន។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ពិភាក្សាសន្ធិសញ្ញាកាលពីថ្ងៃទី 22 ខែមីនា លោក Ryabkov បាននិយាយថា រុស្ស៊ីគ្មានហេតុផលដើម្បីស្តារសន្ធិសញ្ញានៅពេលនេះទេ ខណៈពេលដែលការរិះគន់អ្វីដែលលោកហៅថា “ខ្សែបន្ទាត់អរិភាព” របស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងមូស្គូ។
ក្នុងព្រឹត្តិការណ៍មួយពាក់ព័ន្ធនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះបានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទាំងអស់ អនុវត្តតាមដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន ដែលចេញដោយតុលាការអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។
កាលពីសប្ដាហ៍មុន តុលាការ ICC បានចោទប្រកាន់និងចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បង្ខំបញ្ជូនកុមារអ៊ុយក្រែនរាប់រយនាក់ទៅកាន់ប្រទេសរុស្ស៉ី។ ការអំពាវនាវឱ្យលោក ប្ល៊ីនខិន ធ្វើឡើងស្របទៅតាមកាតព្វកិច្ចដែលតម្រូវឱ្យរដ្ឋជាសមាជិក ICC ទាំង១២៣ អនុវត្តដីកាចាប់ខ្លួន និងបញ្ជូនលោក ពូទីន ទៅកាន់ទីក្រុងឡាអេ ដើម្បីទទួលការជំនុំជម្រះ ប្រសិនបើលោក ពូទីន ស្ថិតនៅក្នុងប្រទេសជាសមាជិកណាមួយ។ លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាប្រទេសដែលជាភាគីនៃតុលាការ (ICC) និងមានកាតព្វកិច្ច ហើយគួរតែបំពេញកាតព្វកិច្ចរបស់ពួកគេ»។
ការលើកឡើងរបស់លោក ប្ល៊ីនខិន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក លីនស៉ី ក្រាហាំ (Lindsey Graham) ដែលបានសួរថា តើរូបលោកនឹងជំរុញឱ្យ បណ្ដាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបចាប់បញ្ជូនខ្លួនលោក ពូទីន ដែរឬក៏យ៉ាងណា?
ខណៈសហរដ្ឋអាមេរិកមិនមែនជាភាគីរបស់តុលាការ ICC លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថា លោក ពូទីន ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ហើយថាដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ីរូបនេះគឺជារឿងត្រឹមត្រូវ៕ ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print