ខេត្តបាត់ដំបង : នេះហើយគ្រូពេទ្យ ប្រកបដោយ គុណធម៌ សីលធម៌ វិជ្ជាជីវៈ ទង្វើគាត់ដោយក្តីគោរព .. ខណៈគ្រូពេទ្យចិត្តធម៌ (លោក ញ៉ សំណាង) បានជួយមើល ថែព្យាបាលស្ត្រីក្រីក្រ ដោយមិនរើសអើង និងមិនយកកម្រៃសេវា !! ខ្មែរ ស្រលាញ់ ខ្មែរ ❤️🇰🇭។
លោកគ្រូពេទ្យ ឈ្មោះ ញ៉ សំណាង បានសរសេរលើ facebook លោក កាលពីម្សិលមុិញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថា, (ខ្ញុំមិនដែលមានការរើសអើងចំពោះអ្នកជំងឺណាម្នាក់ទេទោះបី(មានឬក្រ) វាលែងតែអ្នកជំងឺនោះខ្វះការគោរពចំពោះទឹកចិត្តនិងវិជ្ជាជីវរបស់ខ្ញុំមានចំពោះគេ។ ទោះបីអ្នកមានទ្រព្យប៉ុណ្ណាក៏ដោយ តួនាទីប៉ុណ្ណា ជាសាច់ញាតិក៏ដោយ ប៉ុន្ដែបើអ្នកខ្វះការគោរពចំពោះខ្ញុំ ខ្ញុំក៏និងមិនគោរពចំពោះអ្នកវិញដូចគ្នា។
(ខ្ញុំមិនបំពេញការងារមួយនេះ ដើម្បីតែលុយមួយមុខនោះទេ)។
លោកធ្លាប់លើកឡើងថា, ទឹកត្រជាក់ត្រីកុំ
ភាគច្រើនអ្នកដែលមកទីនេះ គឺតែងតែត្រឡប់ទៅវិញដោយស្នាមញញឹមបែបនេះជានិច្ច។
កន្លងទៅ អាចលោកគ្រូពេទ្យ ញ៉ សំណាង ជួយយកអាសារ ស្ត្រីក្រីក្រ ឆ្លងទន្លេ ទើបលោក បង្ហោះរូបភាពស្ត្រីនោះ ក្នុងស្ថានភាពជួយសង្គ្រោះ ហើយលោក សរសេរថា, អាណិតណាស់ក្នុងនាមយើងមានឈាមជ័រជាខ្មែរដូចគ្នា ក្រោយឆ្លងទន្លេហើយត្រូវរស់នៅក្នុងស្ថានភាពបែបនេះ ក្ដៅក៏ក្ដៅ ហើយមានសម្លេងរំខានខ្លាំងទៀត។
(យើងស្អប់ភាពក្រីក្រប៉ុន្ដែកុំស្អប់អ្នកក្រ)។
លោកបានបន្តថា, ក្នុងនាមជាគ្រូពេទ្យដាច់ខាតមិនត្រូវក្បត់នឹងអ្នជំងឺខ្លួនឯងជាដាច់ខាត ហើយក៏មិនត្រូវយកអាយុជីវិតអ្នកជំងឺមកពិសោធន៍ចំណេះដឹងខ្លួនឯងដែរ។យើងស្រលាញ់អាយុជីវិតខ្លួនឯងប៉ុណ្ណា អ្នកដទៃក៏ដូច្នេះដែរ។
លោកគ្រូពេទ្យវ័យក្មេង ថែមទាំងជួយសង្គម ស្និទ្ធស្នាលជាកុមារៗតូចៗ ហើយ លើកឡើងថា, នៅក្នុងដំណើរជីវិតនេះសម្រាប់ខ្ញុំ ពុំមានកន្លែងណា ពុំមានរបស់មានតម្លៃណា ដែលអាចធ្វើអោយរូបខ្ញុំមានសេចក្ដីសុខធំធេងឯណាធំជាងការដែលអាចជួយទៅដល់អ្នកទន់ខ្សោយមិនថាជា(ទព្យធនបន្ដិចបន្ដួច ចំណេះជំនាញដែលខ្លួនមាន)នោះទេ។
(បែកគ្នាជិត៣ឆ្នាំហើយ មកទល់នឹងពេលនេះក្មួយៗប្រហែលជាធំៗអស់ហើយ)។
សូមបញ្ជាក់ថា, លោកគ្រូពេទ្យ ញ៉ សំណាង ប្រកបដោយ គុណធម៌ សីលធម៌ វិជ្ជាជីវៈ ទង្វើគាត់ដោយក្តីគោរព .. ខណៈគ្រូពេទ្យចិត្តធម៌ ជួយមើល ថែព្យាបាលស្ត្រីក្រីក្រ ដោយមិនរើសអើង និងមិនយកកម្រៃសេវា និងតែងជួយព្យាបាលប្រជាពលរដ្ឋ គាត់ជាអ្នកស្រុកខេត្តបាត់ដំបង ៕
ដោយ : សុខ ខេមរា