ភ្នំពេញ : បច្ចុប្បន្នភាពការដ្ឋានសាងសង់ស្ពានខ្សែកាបឬស្សីកែវ ឆ្លងកាត់ទន្លេសាប។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាការបញ្ជាក់ ពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។
លោកអភិបាលរង រាជធានីភ្នំពេញ បានបន្តថា, ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា, មានសន្តិភាព មានការអភិវឌ្ឍ មានសមិទ្ធផលថ្មី។
សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង..
អរគុណសន្តិភាព ៕
ដោយ : សិលា
...