ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមុននេះ ក្រោយពី ឪពុកបង្កើត របស់តារាចម្រៀង សំ សុវណ្ណារ៉ាក់ បានប្រកាសកាត់កាលកូនប្រុសខ្លួនឯងចោលដោយគ្មានស្តាយស្រណោះ។ លោក សំ សំអុលបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បានដាក់បន្ទុកលើកូនប្រុសថាជាមនុស្សមិនស្តាប់បង្គាប់ឪពុកម្តាយ និងបានជេរប្រមាថឪពុកម្តាយថែមទៀតផង ហើយពេលនេះតារាចម្រៀងរូបនេះចេញមុខបញ្ជាក់ខ្លះហើយ។
មុននេះមានការជជែកគ្នាច្រើនជុំវិញតារាចម្រៀង សំ សុវណ្ណារ៉ាក់ ពីមូលហេតុដែលបណ្តាលឱ្យឪពុកប្រកាសកាត់កាលចោលជាសាធារណៈដោយបញ្ជាក់ថាលោកជាម នុស្សមិនស្តាប់បង្គាប់ម្តាយឪពុកហើយថែមទាំងជេរប្រមាថអ្នកមានគុណថែមទៀត ។ គណនីយហ្វេសប៊ុកឈ្មោះS am Samol បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពតារាចម្រៀង សំ សុវណ្ណារ៉ាក់ ជាបន្ត បន្ទាប់ថា«ខ្ញុំបាន សំ សំអុល សូមប្រកាសសូមប្រកាសកាត់ កាលកូនម្នាក់នេះជាសាធារណៈថាកូនម្នាក់នេះចោលចាប់ពីពេលនេះតទៅហើយក៏ឈប់ទទួលស្គាល់ជាកូនផងដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪជេប្រមាថម៉ែឪបើថ្ងៃក្រោយមានរឿងអីទៅប្រព្រឹត្តខុសច្បាប់ខ្ញុំជាអាណាព្យាបាលមិនទទួលខុសត្រូវមុខច្បាប់ឡើយ ។លោកថែមទាំងឲ្យសាច់ញាតិដែលរស់នៅខាងស្រុកឈូកខេត្តកំពតឈប់ទទួលស្គាល់ ជាកូនចៅតទៅទៀតផងដែរ។ ប៉ុន្តែយ៉ាងណាសារទាំងនេះក៏ត្រូវបានឪពុកលោកបាន លុបចោលទៅវិញផងដែរ ។ ជាមួយនឹងសារកាត់កាលរបស់លោកឪពុក គេហាក់មិនបានឃើញតារាចម្រៀងរូបសង្ហា សំ សុវណ្ណារ៉ាក់ ចេញមុខប្រតិកម្មឬឆ្លើយតបអ្វីឡើយដែលកាន់តែធ្វើឱ្យអ្នកគាំទ្រគិតថាតើលោកពិតជាកូនអកត្តញ្ញូមែនឬបានជាឪពុកប្រកាសកាត់កាលជាសាធារណៈបែបនេះ ។ ទាក់ទងជា មួយរឿងនេះតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ នៅមុននេះបានបញ្ចេញសារតបត្រឡប់វិញថា” ជម្រាបសួរបងប្អូនអ៊ុពូមីងយាយតាហ្វេនៗជាទីគោរពស្រលាញ់ បងប្អូនមួយចំនួនប្រហែលជាបានទទួលជ្រាបនឹងបានឃើញនូវព័ត៌មានដែលបានចុះផ្សាយថាខ្ញុំជាកូនអកត្តញ្ញូ ជេដៀលប្រមាថដល់ឪពុកម្តាយ។ ខ្ញុំបាទសំ សុវណ្ណារ៉ាក់ សូមបដិសេដទាំងស្រុងចំពោះពត៌មានទាំងអស់ដែលបានចុះផ្សាយ គឺផ្ទុយពីការពិតទាំងស្រុងហើយខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះដោយមិនវែកញែករកហេតុផលបង្ហាញការខុសរឺត្រូវអ្វីទ្បើយ ខ្ញុំសូមរក្សាសិទ្ធផ្ទៃក្នុង រឿងគ្រួសារ ។លោកថាគ្រប់បញ្ហាដែលកើតទ្បើងនៅលើលោកនេះ បងប្អូនអើយគឺត្រូវតែមានហេតុនឹងផល មានភ្លើងមានផ្សែង ដូច្នេះសូមបងប្អូនទទួលជ្រាបដោយក្តីគោរពពីខ្ញុំ សំ សុវណ្ណារ៉ាក់ និងសូមអង្វរដល់បងប្អូនមួយចំនួនមុននឹងខមិនស៊ែរបញ្ចេញមតិ សូមមានការត្រិះរិះពិចារណាអោយបានត្រូវនឹងយល់ច្បាស់ពីបញ្ហា។
សម្រាប់អ្នកជិតដិតតារាចម្រៀងរូបនេះបានបង្ហើបថាតារាចម្រៀងរូបនេះធ្លាប់លេចចេញរឿងរ៉ាវចម្រូងចម្រាសនៅក្នុងក្រុមគ្រួសារកន្លងមកផងដែរ ប៉ុន្តែមិនសូវខ្លាំង ទើបតែពេលនេះ ប៉ុន្តែប្រភពថាតារាចម្រៀងរូបនេះជាមនុស្សមានសីលធម៌ គោរពចាស់ទុំ និងមិនចេះប្រកាន់ខ្លួនឡើយ ។ មានអ្នកជិតដិត និងអ្នកគាំទ្រតារាចម្រៀងរូបនេះមិនតិចទេដែលបារម្ភពីសុខភាពផ្លូវចិត្តរបស់តារាចម្រៀងរូបនេះផងដែរ៕
ដោយ វឌ្ឍនា