យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក មានរយៈពេល៨ថ្ងៃនឹងចាប់ផ្ដើមនៅថ្ងៃទី៣១ខែមីនានេះ

ចែករំលែក៖

ភ្នំពេញ÷លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ.ប)បានឲ្យដឹងថា ការ ឃោសនាបោះឆ្នោតក្រុម ប្រឹក្សាក្រុង-ស្រុក នឹងចាប់ផ្ដើមនៅចុងខែមីនា នេះ ដែលមានរយៈពេល៨ថ្ងៃ។ ស្រប ពេលការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតផ្លូវ ការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែ មីនានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នឹងឆ្ពោះទៅរកការឃោសនាបោះឆ្នោតរបស់ គណបក្សនយោបាយចូលរួមប្រកួតប្រជែង។

លោក ហង្ស ពុទ្ធា សមាជិកគ.ជ.ប បានឲ្យដឹងនៅថ្ងៃ ទី២៤ ខែមីនានេះថា បន្ទាប់ពីការបិទផ្សាយបញ្ជីឈ្មោះដំបូង មិនមានករណីប្តឹង ឬជំទាស់លើបញ្ជីឈ្មោះបោះ ឆ្នោត គ.ជ.ប បានទទួលការជូនដំណឹងពីគណបក្សនយោបាយអំពីការត្រៀមរួចរាល់ ដើម្បីដំណើរការឃោសនារបស់ខ្លួន។ 

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះបញ្ជាក់ថា យោងតាមនីតិវិធីនៃការឃោសនាបោះ ឆ្នោតអសកលនេះ គ.ជ.ប បានអនុញ្ញាតឲ្យគណបក្សនយោបាយដង្ហែក្បួនទ្រង់ទ្រាយធំ ២ដងតែប៉ុណ្ណោះ ខណៈការឃោសនា ធ្វើឡើងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ លោក គូសបញ្ជាក់ទៀតថាទោះបីអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ហើយមានចំនួនតិចក្តីដោយសារអង្គបោះឆ្នោតជាតំណាងរបស់ប្រជាពលរដ្ឋដូចនេះគណបក្សនយោបាយមានសិទ្ធិធ្វើសកម្មភាពផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនដើម្បីជាស្មារតីដល់ការ ពិចារណាជូនប្រជាពលរដ្ឋ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ទាំង៥ នោះ រួមមាន ក្រុងអរិយក្សត្រ និងស្រុកសំពៅពូននៃខេត្តកណ្តាល, ក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺនិងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។ 

...

ការបោះឆ្នោតនេះមានគណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកមានដូចជាគណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សភ្លើងទៀនខណៈអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ១៤៦រូប ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print