រថយន្តដឹកឥដ្ឋបេីកសុខៗផ្ទុះកង់មុខ រេចង្កូតឡើងសួនទ្រូងផ្លូវ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​គ្រឿងថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈបើកបរសុខៗផ្ទុះកង់មុខខាងឆ្វេង រេចង្កូតឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់មុខ រងការខូចខាត កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេបានឃេីញរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2371 ដឹកឥដ្ឋ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់មុខខាងឆ្វេង រេទាញចង្កូតបុកឡើងសួនទ្រូងផ្លូវ កល់ជាប់ កាច់កង់មុខ បែកម៉ាសុីនខ្ទេច ហូរប្រេងពេញផ្លូវ តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ ខាងក្រុមហ៊ុនចិន យកគ្រឿងចក្រដឹកខ្សាច់យកទៅលប់ ប្រេងដែលហូរប្រលាក់តាមផ្លូវ ការពាររអិល ។ 

...

ចំណែកម្ចាស់រថយន្ត បានធ្វេីការសម្របសម្រួលគ្នាជាមួយក្រុមហ៊ុនចិនធ្វើផ្លូវ៦០ម៉ែត្រ ព្រោះផ្លូវខាងលើស្ថិតក្នុងការគ្រប់គ្រង ស្ថាបនា ជួសជុល ដោយក្រុមហ៊ុននៅឡើយ និងរករថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print