ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិននៅថ្ងៃទី 24 ខែមីនាបានបង្ហាញពីជំហរតឹងតែងប្រឆាំងនឹងការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនដែលថាម្ចាស់ TikTok ជនជាតិចិនត្រូវតែលក់ភាគហ៊ុនរបស់ពួកគេ។
ជាពិសេសមន្ត្រីចិនបាននិយាយថា ការបង្ខំឱ្យលក់ TikTok នឹង “ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ” ទំនុកចិត្តរបស់អ្នកវិនិយោគសកលនៅក្នុងសហរដ្ឋអាមេរិក។
មុននេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំឱ្យម្ចាស់ TikTok របស់ចិនលក់ភាគហ៊ុនរបស់ពួកគេ បើមិនដូច្នេះទេបណ្តាញសង្គមកម្សាន្តនេះនឹងត្រូវបានហាមឃាត់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងនៅថ្ងៃទី 24 ខែមីនាថា “ប្រទេសចិនប្រឆាំងដាច់ខាតប្រសិនបើព័ត៌មានអំពីការបង្ខំឱ្យលក់ TikTok ជាការណ៍ពិត” ។
លោកស្រី Jueting បានបន្ថែមថា កិច្ចព្រមព្រៀងដែលមានសក្តានុពលណាមួយ នឹងត្រូវការយល់ព្រមពី រដ្ឋាភិបាលចិន។ អ្នកស្រី Jueting បាននិយាយថា “ការលក់ឬការដកភាគហ៊ុន TikTok ពាក់ព័ន្ធនឹងដំណើរការនាំចេញបច្ចេកវិទ្យា ដូច្នេះនីតិវិធី អាជ្ញាប័ណ្ណរដ្ឋបាល ត្រូវតែអនុវត្តស្របតាមបទប្បញ្ញត្តិ និងច្បាប់របស់ចិន”។ «អាជ្ញាធរចិន នឹងធ្វើការសម្រេចចិត្ត ទៅតាមច្បាប់»។
ការអត្ថាធិប្បាយខាងលើ កើតឡើងនៅពេលដែលលោក Shou Chew នាយកប្រតិបត្តិរបស់ TikTok ផ្តល់សក្ខីកម្ម នៅចំពោះមុខសភាសហរដ្ឋអាមេរិកថា ការសង្ស័យអំពីការឃ្លាំមើលរបស់ TikTok ត្រូវបានសន្មតថា មកពីហេតុផលនយោបាយ៕ ដោយធីរីណា
រូបថត : zingnews.vn