ភ្នំពេញ : បន្ទាប់ពីអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានសរសេរថា, នេះហើយគ្រូពេទ្យ ប្រកបដោយ គុណធម៌ សីលធម៌ វិជ្ជាជីវៈ ទង្វើគាត់ដោយក្តីគោរព .. ខណៈគ្រូពេទ្យចិត្តធម៌ (លោក ញ៉ សំណាង) បានជួយមើល ថែព្យាបាលស្ត្រីក្រីក្រ ដោយមិនរើសអើង និងមិនយកកម្រៃសេវា !! ខ្មែរ ស្រលាញ់ ខ្មែរ ❤️🇰🇭។
លោកគ្រូពេទ្យ ឈ្មោះ ញ៉ សំណាង បានសរសេរលើ facebook លោក កាលពីម្សិលមុិញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថា, (ខ្ញុំមិនដែលមានការរើសអើងចំពោះអ្នកជំងឺណាម្នាក់ទេទោះបី(មានឬក្រ) វាលែងតែអ្នកជំងឺនោះខ្វះការគោរពចំពោះទឹកចិត្តនិងវិជ្ជាជីវរបស់ខ្ញុំមានចំពោះគេ។ ទោះបីអ្នកមានទ្រព្យប៉ុណ្ណាក៏ដោយ តួនាទីប៉ុណ្ណា ជាសាច់ញាតិក៏ដោយ ប៉ុន្ដែបើអ្នកខ្វះការគោរពចំពោះខ្ញុំ ខ្ញុំក៏និងមិនគោរពចំពោះអ្នកវិញដូចគ្នា។
(ខ្ញុំមិនបំពេញការងារមួយនេះ ដើម្បីតែលុយមួយមុខនោះទេ)។
ក្រោយមកនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មានសប្បុរសជន បានជួយឧបត្ថម្ភដល់លោក និងប្អូនស្រីអ្នកជំងឺ តែលោកគ្រូពេទ្យ បានយកថវិកាទាំងនោះអោយទៅប្អូនស្រីទាំងអស់។
លោកគ្រូពេទ្យ ញ៉ សំណាង បានបញ្ជាក់នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ថា, ថវិកាដែលខ្ញុំបាទ បានទទួលពីសំណាក់សប្បុរសជនទាំងឡាយសរុប(១៤៥ដុល្លារ=៥៩៤៥០០រៀល)ខ្ញុំបាទឥបានប្រគល់ទៅដល់ដៃប្អូនស្រីហើយ។
លោកថា, សូមបញ្ជាក់:ថវិកាទាំងនេះគឺកើតចេញពីការអាណិតអាសូរ ព្រមទាំងសទ្ធាជ្រះថ្លារបស់បងប្អូនយើង ដោយប្អូនស្រីពុំបានពឹងពាក់អោយខ្ញុំជួយស្វែងរកជំនួយនោះទេ។
លោកថ្លែងថា, ជាចុងក្រោយ ខ្ញុំបាទព្រមទាំងប្អូនស្រីសូមគោរពអរគុណចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ ព្រមទាំងសូមគោរពជូនពរ បងប្អូន លោកគ្រូអ្នកគ្រូទាំងអស់ សូមអោយបានជួបតែនូវពុទ្ធពរទាំងបួនប្រការ(អាយុ វណ្ណៈ សុខៈ ពលៈ)កុំបីឃ្លៀងឃ្លាតឡើយ ។
ប្អូនស្រីម្នាក់ដែលគណនី facebook ឈ្មោះថា, (វឿន ថារី) បានបង្ហោះថា, ….ថ្ងៃទី 24 មីនា 2023…..
– នាងខ្ញុំ វឿន ថារី បានផ្ញើថវិកា ផ្ទាល់ខ្លួន នឹងថវិកាដែលបងប្អូនបានចូលរួមតាមរយៈនាងខ្ញុំ ជួយដល់បងស្រី ទើបសម្រាលកូនបាន១៥ថ្ងៃ មានជីវភាពលំបាក នៅ ក្រុង ប៉ោយប៉ែត រួចរាល់ហើយ 🙏🙏
– ថវិកាសរុប 55$ ផ្ញើតាមរយៈ លោកគ្រូពេទ្យ ញ៉ សំណាង ដើម្បីប្រគល់ជូនបងស្រីផ្ទាល់ ព្រោះលោកគ្រូត្រូវចុះចាក់ថ្នាំដល់បងស្រីផងដែរ🙏🙏
– សូមគោរពជូនពរបងប្អូនទាំងអស់និងក្រុមគ្រួសារ មានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ សុខសុវត្ថិភាព និងជោគជ័យគ្រប់ ភារកិច្ចការងារ ។🙏🙏សូមជូនបុណ្យស្មើៗគ្នាផងដែរ! ៕
ដោយ : សិលា