មន្ត្រីរដ្ឋាភិបាលនៅទីក្រុង Cumana ប្រទេសវេណេហ្ស៊ូអេឡាបានប្រកាសអាសន្នចេញច្បាប់សម្រាប់គោចរ ក្រោយពេលមានការឆក់ប្លន់ វាយតប់នៅគ្រប់ទិសទី។ នៅផ្សាយទំនើបជាង ២០កន្លែងនៅទីនោះរងការឆក់ប្លន់យកឥវានអស់ ។ ប៉ូលិសក៏បានឃាត់ខ្លួនមនុស្ស ៤០០នាក់ពាក់ព័ន្ធនិងបទល្មើសខាងលើ។
តាមវីដីអូដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមបង្ហាញឲ្យឃើញថា ពលរដ្ឋរាប់រយនាក់ភាគច្រើនជាបុរសបានសម្រុកចូលផ្សាទំនើបយកឥវាន់គ្រប់បែកយ៉ាងនៅទីនោះយ៉ាងអនាធិបតេយ្យ។
នៅពេលនេះកម្លាំងពិសេសបានដាក់ពង្រាយការពារសន្តិសុខនៅទីនោះ។ ជាមួយនឹងច្បាប់អាសន្នបណ្តាលរថយន្ត ក្រុងក៏ត្រូវបានហាមមិនឲ្យធ្វើចរាចរនៅទីនោះដោយសារតែកន្លងមកក្រុមជនល្មើសបានប្រើប្រាស់សម្រាប់ដឹកជិញ្ជូនសម្ភារដែលពួគគេបានលួច។
នៅក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកមានមនុស្ស៤នាក់ស្លាប់ដោយអំពើហឹង្សានៅវេណេហ្ស៊ូអេឡា ប៉ុន្តែរដ្ឋាភិបាលបានបញ្ចាក់ថា អ្នកស្លាប់ទាំងនោះមិនពាក់ព័ន្ធដល់សកម្មភាពរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រទេសជាតិនោះឡើយ៕
ប្រែសម្រួល៖ សាធី