លោក ហ៊ុុយ វណ្ណះ ៖ ជារឿងដ៏គួរឱ្យអស់សំណើច នៅពេលស្តាប់ការបកស្រាយរបស់ អគ្គនាយក (CEO)TikTok នៅសភាអាមេរិក !

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណះ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងតាមរយះ Facebookផ្លូវការរបស់លោកថា ៖

ជារឿងដ៏គួរឱ្យអស់សំណើច នៅពេលស្តាប់ការបកស្រាយរបស់ អគ្គនាយក (CEO)TikTok នៅសភាអាមេរិក

លោក ហ៊ុយ វណ្ណះ បានបញ្ជាក់ថា ៖ – CEO របស់ TikTok មានដើមកំណើតសឹង្ហបុរី ហើយមានប្រពន្ធជា ជនជាតិតៃវ៉ាន់-សញ្ជាតិអាមេរិកាំង

– TikTok មិនមែនជាក្រុមហ៊ុនរដ្ឋរបស់រដ្ឋាភិបាលចិនទេ គឺជាក្រុមហ៊ុនឯកជន ដែលភាគហ៊ុន៦០% វិនិយោគិនសកល ភាគហ៊ុន២០%របស់ស្ថាបនិក និងភាគហ៊ុន២០%ពីបុគ្គលិកនៅជុំវិញពិភពលោក

– TikTok មានគណៈនាយក៥រូប ក្នុងនោះ៣នាក់ជាជនជាតិអាមេរិកាំង 😄

– ទីស្នាក់ការ TikTok គឺនៅសឹង្ហបុរី និងនៅ Los Angeles សហរដ្ឋអាមេរិក ដែលសព្វថ្ងៃមានបុគ្គលិកជាជនជាតិអាមេរិក ជាង៧ពាន់នាក់។

– ប្រជាជនអាមេរិកជាង១៥០លាននាក់ ប្រើ TikTok 😅

– CEO អះអាងថា TikTok មានជញ្ជាំងការពារ៣៖ ១.បំពាក់ប្រព័ន្ធការពារការលួចទិន្នន័យ ២.ការពារខ្លឹមសារបំពានយុវវ័យ ៣.មិនអនុញ្ញាតឱ្យរដ្ឋាភិបាលណាមួយ បំភ័ន្ត ភាពថ្លៃថ្នូររបស់ក្រុមហ៊ុននិងអតិថិជន និង៤. ធានាតម្លាភាពនិងគណនីយភាព។ ជាចុងក្រោយ លោក ហ៊ុយ វណ្ណះ បានបកស្រាយថា៖ សរុបមក អាមេរិក ភ័យស្រមោលខ្លួនឯង? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print