មហាសេដ្ឋី ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋបានបង្ហាញការភ្ញាក់ផ្អើល ចំពោះឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ីច្រើនជាងកម្លាំងទាហានរុស្ស៊ីខ្លាំងជាងអាមេរិកទៅទៀត។
លោក ត្រាំ មានប្រសាសន៍ទៅកាន់ បណ្តាញព័ត៌មាន CNN ថា «ខ្ញុំសូមនិយាយ ដោយស្មោះលោក ពូទីន បានបង្កើនកម្លាំងនិងសមត្ថភាពរបស់កម្លាំងទាហានកាន់តែមានប្រសិទ្ធភាព ធ្វើឲ្យពេលនេះកម្លាំង របស់រុស្ស៊ីខ្លាំងក្លា។ លោក ពូទីន បានផ្តោត ទៅលើឃ្លាំងអាវុធបរមាណូ ចំណែកយើង វិញមិនបានធ្វើដូចគាត់នោះឡើយ»។ លោកបន្តទៀតថា “អាវុធបរមាណូរបស់ យើងមានសភាពចាស់ហួសសម័យ ចំណែករុស្ស៊ីវិញដូចដែលខ្ញុំបានដឹងមាន អាវុធយ៉ាងទំនើប និងល្អគ្រប់យ៉ាង។ ទាំងនោះហើយយើងចាំបាច់ត្រូវតែប្រុង ប្រយ័ត្ន”។
កម្លាំងទាហាននិងអាវុធរុស្ស៊ីនាពេលនេះ អាចនិយាយបានថា ខ្លាំងជាងអាមេរិកទៅ ទៀត ប៉ុន្តែបទពិសោធន៍និងការប្រើប្រាស់ នៅក្នុងសង្គ្រាមពិតប្រាកដនោះ ពិបាកក្នុងការយកឈ្នះអាមេរិកខ្លាំងណាស់។ មេដឹកនាំអាមេរិកបានដឹងយ៉ាងច្បាស់ពីកម្លាំង អាវុធរបស់រុស្ស៊ីទាំងនោះហើយ ទើបអាមេ រិកបង្កើតសកម្មភាពស្រាវជ្រាវនិងផលិត កាំជ្រួចមីស៊ីលការពារ និងវាយស្ទាក់ទំនើបៗ បំផុតលើពិភពលោក ដែលអាចនិយាយ បានថា កាំជ្រួចមីស៊ីលបំពាកក្បាលគ្រាប់ បរមាណូរបស់រុស្ស៊ីពិបាកក្នុងការបាញ់ទម្លុះ រនាំងការពារចូលក្នុងទឹកដីអាមេរិក។ បើមានសង្គ្រាមបរមាណូកើតឡើងនោះរុស្ស៊ីប្រាកដជាចាញ់ បើទោះបីមានគ្រាប់បរមាណូច្រើនជាងក្តី។
បច្ចុប្បន្នអាមេរិកបានដាក់រនាំងការពារខ្លួនទាំងនៅក្នុងតំបន់អឺរ៉ុប អាស៊ី មជ្ឈិមបូព៌ា និយាយរួមកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបើហោះសំដៅទៅអាមេរិកនោះនឹងរងការ បំផ្លាញភ្លាមទាំងហោះមិនទាន់ផុតពីដែនអាកាសរបស់ខ្លួនផង។
ការបង្ហាញភាពភ្ញាក់ផ្អើលរបស់លោកត្រាំ ក្រោយពេលដែលកម្លាំងបរមាណូយុទ្ធសាស្ដ្ររបស់រុស្ស៊ីទទួលបានកាំជ្រួចមីស៊ីល ឆ្លងទ្វីបបំពាក់ដោយក្បាលគ្រាប់បរមាណូ៥០បន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពកងកាំជ្រួចមីស៊ីលបរមាណូរបស់រុស្ស៊ីទប់ស្កាត់ ការវាយប្រហារពីកម្លាំងសត្រូវ។
ប្រធានាធិបតី ពូទីន បានបញ្ជាក់ថា កាតព្វកិច្ចរបស់កម្លាំងសព្វាវុធរុស្ស៊ីក្នុងការការពារផលប្រយោជន៍ជាតិដែនអធិប តេយ្យជារឿងមួយដ៏សំខាន់។ កងពលបរ មាណូយុទ្ធសាស្ដ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រទេសជាតិ។
កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់ បរមាណូនៅលើរថភ្លើងនៅជើងទម្រចល័ត ឬបាញ់ចេញពីនាវាមុជទឹក។ កម្លាំងបរមាណូរុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពយោធានៅក្នុងតំបន់គេចផុតពីការគំរាមកំហែង។
ប្រធានាធិបតី ពូទីន ជាអគ្គមេបញ្ជាការជាន់ខ្ពស់កម្លាំងប្រដាប់អាវុធរុស្ស៊ី។ តាម គម្រោងលោកបានលើកឡើងនៅឆ្នាំនេះដែលត្រូវធ្វើឱ្យកម្លាំងទាហានរុស្ស៊ីទាំង ទាហានជើងទឹក ជើងគោក ជើងអាកាស មានសភាពថ្មីសន្លាងទាំងអស់ និងមាន សមត្ថភាពខ្ពស់ជាងមុន។
រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គេយ៍ សយហ្គោ បានបញ្ជាក់ថា ក្នុងរយៈ ពេលជាងមួយឆ្នាំ រុស្ស៊ីបានបំពាក់បន្ថែម យន្ដហោះចម្បាំង១៤០គ្រឿង ឧទ្ធម្ភាគ ចក្រ១៣៥គ្រឿង កាំជ្រួចមីស៊ីលឆ្លងទ្វីប ៣៨ដើម។ ចំណែកនៅឆ្នាំ២០១៥ រុស្ស៊ី នឹងបង្កើតការចំណាយទៅលើសកម្មភាពការពារជាតិដោយបំពាក់កាំជ្រួចមីស៊ីល ទំនើបៗជាច្រើនទៀតដល់កម្លាំងទាហាន រុស្ស៊ី បើទោះបីសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលោក ខាងលិចក៏ដោយ។
ក្រៅពីនេះរុស្ស៊ីមានកម្លាំងនាវាមុជទឹកបំពាក់កំាជ្រួចមីស៊ីលនិងគ្រាប់បែកបរមាណូជាច្រើនទៀត។ រុស្ស៊ីក៏បានបញ្ជូននាវាមួយចំនួនទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេដែលជាទីលានរបស់អាមេរិកផងដែរ។ នៅក្នុងចំណោមនាវាមុជទឹកមាននាវាបំពាក់ កាំជ្រួចមីស៊ីលឆ្លងទ្វីប២០ដើម និងក្បាល គ្រាប់បរមាណូ២០០គ្រាប់។ កាំជ្រួចមីស៊ីល នីមួយៗអាចបំពាក់ក្បាលគ្រាប់ពី៦ទៅ១០ គ្រាប់បាញ់បានរយៈចម្ងាយដល់ទៅ១ម៉ឺនគីឡូម៉ែត្រ។
កន្លងមកមេទ័ពអាមេរិកមួយរូបបាន បញ្ជាក់ថា សមត្ថភាពបរមាណូរបស់រុស្ស៊ីគឺគ្រប់គ្រាន់សម្រាប់កម្ទេចអាមេរិកមិនឱ្យសេសសល់នៅលើភពផែនដីនេះ។ នៅ ក្នុងលោកនេះគ្មានប្រទេសណាមួយដែលមានសមត្ថភាពខ្លាំងក្រៅពីរុស្ស៊ីឡើយ។
សារព័ត៌មាន The Washington Times បានដកស្រង់សម្ដីមេទ័ពអាមេរិកមាន ប្រសាសន៍នៅក្នុងកិច្ចប្រជុំបណ្ដាមេទ័ពអាមេរិកប្រចាំតំបន់នីមួយៗថា រុស្ស៊ីជាប្រទេស តែមួយគត់នៅលើភពផែនដីដែលមាន សមត្ថភាពបរមាណូគ្រប់គ្រាន់សម្រាប់ កម្ទេចទឹកដីអាមរិកឱ្យក្លាយទៅជាផេះ ផង់។ ប៉ុន្ដែដូចអ្វីដែលសារព័ត៌មានបានសរសេរមេទ័ពអាមេរិកមិនដែលមានអ្វីថ្មី សម្រាប់ពលរដ្ឋអាមេរិកនោះឡើយ។ កន្លង មកបេក្ខភាពដែលគ្រោងឡើងកាន់តំណែង ខ្ពស់នៅក្នុងជួរកងទ័ពក៏មានប្រសាសន៍ ដូចគ្នានេះដែរ។ កាលពីជិតមួយខែមុន មេទ័ព Joshph DunFord ដែលជាបេក្ខភាពប្រធានគណៈកម្មាធិការមេបញ្ជាការទាហាន សម្ពន្ធមិត្ដអាមេរិកក៏បានប្រកាសដូចគ្នា នេះដែរ ដោយបញ្ជាក់ថា រុស្ស៊ីជាការគំរាម កំហែងទី១របស់អាមេរិក។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត កាលពីពេលកន្លងមកមេបញ្ជាការកងទ័ពកាំជ្រួចមីស៊ីលយុទ្ធសាស្ដ្ររបស់រុស្ស៊ីបានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីរងការវាយប្រហារ នោះរុស្ស៊ីនឹងតបតវិញដោយកាំជ្រួចមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូ។ រុស្ស៊ីនឹង កម្ទេចទីតាំងកាំជ្រួចមីស៊ីលរបស់អាមេរិក ដែលមាននៅគ្រប់ទិសទីជុំវិញពិភពលោក។
មេទ័ពរុស្ស៊ីលោក Viktor Yesin និយាយ ទៅកាន់សារព័ត៌មានរុស្ស៊ី RIA Novosti ថា រាល់ទីតាំងកាំជ្រួចមីស៊ីលការពាររបស់អាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក នឹងត្រូវបំផ្លាញ ប្រសិនបើមានសង្គ្រាម កើតឡើង។ បើមានការផ្ទុះសង្គ្រាមរវាង រុស្ស៊ីនឹងអាមេរិក នោះរុស្ស៊ីចាំបាច់ត្រូវតែ កម្ទេចទីតាំងកាំជ្រួចមីស៊ីលរបស់អាមរិកជាមុនទើបអាចវាយលុកចូលទឹកដីអាមេ រិកដោយមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។
ប្រការដែលអាមេរិកដាក់ពង្រាយប្រព័ន្ធ មីស៊ីលនៅតំបន់អឺរ៉ុបដោយយកហេតុផល ថា ការពារសម្ពន្ធមិត្ដអឺរ៉ុបគេចផុតពីការ វាយប្រហារដោយមីស៊ីលពីអុីរ៉ង់ និងកូរ៉េ ខាងជើង។ ការដាក់មីស៊ីលនៅទីនោះបានធ្វើឱ្យមានការប្រឈមមុខដាក់គ្នារវាងអាមេរិកនឹងរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារនៅ តំបន់អឺរ៉ុបមិនសម្រាប់ប្រឆាំងរុស្ស៊ីឡើយ ប៉ុន្ដែអាមេរិកមិនបានធានាថា ក៏មិនមែន មិនសំដៅរុស្ស៊ីនោះដែរ។
មេទ័ពរុស្ស៊ីបញ្ជាក់ទៀតថា នៅពេល នេះកិច្ចព្រមព្រៀងស្ដីពីកម្មវិធីបរមាណូជា មួយអុីរ៉ង់រួចជាស្រេចតើអាមេរិកយកហេតុផលណាទៀតសម្រាប់ដាក់ប្រព័ន្ធមីស៊ីលនៅជុំវិញប្រទេសរុស្ស៊ី?
ចំពោះមេទ័ពអាមេរិកបានដឹងយ៉ាងច្បាស់ ថា ប្រទេសណាមួយដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តទល់នឹងអាមេរិកនោះ អាមេរិកត្រូវតែប្រុងប្រយ័ត្នទប់ស្កាត់ទុកជាមុនមិនទុកឱ្យហួសពេលនោះឡើយ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ប្រសិនបើអាមេរិកនិងរុស្ស៊ីផ្ទុះសង្គ្រាមជា មួយគ្នាពិភពលោកនឹងក្លាយទៅជាយ៉ាងណា? រុស្ស៊ីនិងអាមរិកមានគ្រាប់បែកបរមាណូប្រហាក់ប្រហែលគ្នាអាចកម្ទេច ប្រទេសទាំងពីរគ្មានសេសសល់លើភពផែន ដីយើងនេះ។ អ្វីដែលគេព្រួយបារម្ភនោះ បើសង្គ្រាមកើតឡើងវាមិនត្រឹមតែបញ្ចប់ រវាងរុស្ស៊ីនឹងអាមេរិកនោះឡើយ អាមេរិក និងរុស្ស៊ីរលាយប្រាកដជាមិនទុកឱ្យភព ផែនដីនេះរស់នៅបានសុខទេ។ បើគិតពី ចំនួនគ្រាប់បែកបរមាណូរបស់អាមេរិក និងរុស្ស៊ីគឺគ្រប់គ្រាន់សម្រាប់បំផ្លាញពិភពលោក ទាំងមូលបានក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាធី