ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវកម្លាំងនគរបាលស្រុកសង្កែ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀនផងដែរ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់បន្ថែមថា ករណីឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង០០និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិបោះពោធិ៍ឃុំវត្តអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុភូមិសាស្រ្តខាងលើនិងបង្ក្រាបបានករណី រក្សាដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះបានឃាត់ជនសង្ស័យចំនួន០១នាក់ ឈ្មោះ យ៉ាំសុខុម ហៅញឹម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាច្រកក្មុងថង់ប្លាស្ទិកថ្លាចំនួន០២ថង់ ទម្ងន់(១,៩៤ក្រាម) ទាំងសំបក សង្ស័យ មាន សារ ធាតុញៀន
-សម្ភាះកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ទូរសព្ទ័ដៃចំនួន០២គ្រឿង,ម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវស៊េរីចាស់។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប៕