មូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល! (Hémorragie méningée spontanée ou Hémorragie sous-arachnoïdienne)

ចែករំលែក៖

ភ្នំពេញ : ការហូរឈាមនៅក្នុងស្រោមខួរក្បាលមានប្រហែលពី ៥ ទៅ ១០% នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ វាជាប្រភេទជំងឺធ្ងន់ធ្ងរដែលប៉ះពាល់នៅលើមនុស្សវ័យក្មេង និងមានសុខភាពល្អ ហើយដែលបណ្តាលអោយស្លាប់ភ្លាមៗប្រហែលពី ៤០% ទៅ ៦០%។ នេះជាការបញ្ជាក់ពី ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ ។

ការហូរឈាមនៅក្នុងស្រោមខួរក្បាលតម្រូវអោយយើងធ្វើរោគវិនិច្ឆ័យនិងការព្យាបាលបានអោយបានឆាប់រហ័សដោយមានការចូលរួមពីគ្រូពេទ្យផ្នែកសង្រ្គោះបន្ទាន់ គ្រូពេទ្យវះកាត់ប្រពន្ធ័ប្រសាទ គ្រូពេទ្យផ្នែករូបភាពវេជ្ជសាស្រ្ត គ្រូពេទ្យផ្នែកសណ្តំ និងប្រពោធនកម្ម។

ថ្វីត្បិតមានការរីកចំរើនផ្នែកបច្ចេកទេសថ្មីៗនៃការវះកាត់ទៅលើប្រព័ន្ធប្រសាទ ការរីកចំរើននៃផ្នែកសង្រ្គោះបន្ទាន់ និងប្រពោធនកម្មក៏ដោយ ក៏ផលវិបាកនៃការហូរឈាមនៅក្នុង ស្រោមខួរក្បាលវាបង្កជាគ្រោះមហន្តរាយមួយធ្ងន់ធ្ងរក្នុងន័យនៃការស្លាប់ និងពិការភាព ។

១) មូលហេតុនៃការហូរឈាមក្នុងស្រោមខួរក្បាលរួមមាន៖

   – ៨០% បណ្តាលមកពីការដាច់សរសៃឈាមដែលរីកប៉ោង នៅក្នុងខួរក្បាល 

   – មូលហេតុផ្សេងៗទៀតអាចបណ្តាលមកពី៖

       • ការដាច់សរសៃឈាមមិនប្រក្រតីពីកំណើតរវាងសរសៃឈាមវ៉ែន និងអាក់ទែ ។

       • ការប៉ះទង្គិចក្បាលដោយប្រការផ្សេងៗ 

       • ការព្យាបាលដោយថ្នាំប្រឆាំងកុំអោយឈាមកករយៈពេលយូរ 

       • ការឡើងសម្ពាធឈាមដោយគំហុក

       • ការពុលសារជាតិពុលមួយចំនួនដូចជា monoxyde de carbone ou intoxications médicamenteuses

២) កាលៈទេសៈដែលធ្វើអោយដាច់សរសៃឈាមដែលប៉ោង៖

   – នៅពេលតប់ប្រមល់ (Stress) 

   – នៅពេលប្រឹងធ្វើការ 

   – នៅពេលរំភើបចិត្តខ្លាំង 

   – នៅពេលត្រូវកំដៅថ្ងៃខ្លាំង 

   – នៅពេលស្រវឹងស្រា

៣) រោគសញ្ញា៖

   – ៨៥% ទៅ ៩៥% គឺឈឺក្បាលខ្លាំងកើតឡើងភ្លាមៗខុសពីធម្មតា ហើយឈឺកាន់តែខ្លាំង នៅពេលត្រូវពន្លឺ ឬពេលលឺសំឡេង។ ហើយការឈឺចាប់នេះវាមិនបាត់ ដោយការលេបថ្នាំបំបាត់ការឈឺចាប់ទេ។

   – ឈឺក្បាលខ្លាំងមានរួមជាមួយចង្អោរ ឬក្អួត។

   – ឈឺក្បាលខ្លាំងបន្ទាប់មកមានបាត់បង់ស្មារតីមួយភ្លែត រួចហើយដឹងខ្លួនវិញ តែបើការបាត់បង់ស្មារតីនេះស្ថិតនៅយូរ ជាសញ្ញាធ្ងន់ធ្ងរ។

   – ការប្រកាច់ចាប់ផ្តើមភ្លាមៗ រួមជាមួយនឹងការបាត់បង់ស្មារតី។ នៅពេលដឹងខ្លួនមកវិញមានឈឺក្បាលខ្លាំង និងក្អួត ឬចង្អោរ។

   – ជួនកាលចាប់ផ្តើមឡើងសន្លប់តែម្តង គឺជាសញ្ញាមួយធ្ងន់ធ្ងរ ចំពោះអ្នកហូរឈាមនៅក្នុងស្រោមខួរក្បាល។

   – និយាយមិនរួច (aphasie)

   – ស្ពឹក ឬស្លាប់មួយចំហៀងខ្លួន (Hémiparésie ou hémiplégie)

   – មើលឃើញរូបពីរ (diplopie)

៤) រោគវិនិច្ឆ័យត្រូវពឹងផ្អែកលើ៖

   – ការថតសែ្កនណែរខួរក្បាល(Scanner cérébral)

   – ការបូមទឹកខួរឆ្អឹងខ្នង (Ponction lombaire) ទឹកខួរឆ្អឹងមានឈាមតែមិនកក (Liquide xanthochromique)

 

៥) ការការពារ៖

   – លុបបំបាត់កត្តាហានិភ័យដូចជា ការជក់បារី ការសេពគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនមួយចំនួន ការប្រើប្រាស់គ្រឿងញៀនជាដើម។ល។

   – យើងអាចធ្វើការថតសែ្កនណែរខួរដើម្បីរកសរសៃឈាមក្នុងក្បាល ដែលរីកប៉ោងហើយយើងអាចព្យាបាលវា មុនវាបែក។ 

“ការហូរឈាមនៅក្នុងស្រោមខួរក្បាល ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័ស និងធ្វើការព្យាបាលអោយបានទាន់ពេល នៅមន្ទីរពេទ្យដែលមានឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងក្រុមការងារជំនាញពាក់ពន្ធ័ពហុឯកទេស។”

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print