នគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូប

ចែករំលែក៖

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់យកវិក័យប័ត្របើកប្រាក់របស់កាសុីណូ ណាហ្គា មកបើកលុយត្រូវសនិ្តសុខណាហ្គាឃាត់ខ្លួនឲ្យនគរបាលខណ្ឌចំការមនពាក់ព័ន្ធករណីឆក់កាបូបយួររបស់បុគ្គលិកណាហា្គ នៅម៉ោង៧និង៣០យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចកាសុីណូ ណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត័មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌចំការមនបានទទួលពាក្យបណ្ដឹងពីសនិ្តសុខណាហ្គាថា មានជនសង្ស័យម្នាក់បានយកវិក័យប័ត្របើកប្រាក់របស់កាសុីណូ ណាហ្គា មកបើកលុយត្រូវសនិ្តសុខណាហ្គាឃាត់ខ្លួនឲ្យនគរបាលខណ្ឌចំការមនពាក់ព័ន្ធករណីឆក់កាបូបយួររបស់បុគ្គលិកណាហា្គ ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅម៉ោង១០និង៣០នាទីត្រង់ចំណុចលើផ្លូវព្រះសីហនុ កែងសុធារស ក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនរងគ្រោះឈ្មោះ ស៊ាវ ធីដាវ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ N-1556222 ស្នាក់នៅផ្ទះលេខ៣២ ផ្លូវ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានជិះម៉ូតូតែឯងក៏ត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ការបូបយួរបានសម្រេចរួចពួកគេក៏ជិះម៉ូតូគេចខ្លួនបាច់សម្រោលតែមង្ត។ លុះមកដល់ស្អែកឡើងនៅម៉ោងខាងលើក៏ស្រាប់តែមានជនសង្ស័យឈ្មោះ ឯក រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ខ្មែរមុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។ បានយកវិក័យប័ត្របើកប្រាក់របស់កាសុីណូ ណាហ្គា មកបើកលុយក៏ត្រូវបានសនិ្តសុខណាហ្គាធ្វើការឃាត់ខ្លួនឲ្យនគរបាលខណ្ឌចំការមនពាក់ព័ន្ធករណីឆក់កាបូបយួររបស់បុគ្គលិតណាហា្គ។

សម្ភារបាត់បង់រួមមាន៖ ទូរស័ព្ទ១គ្រឿង, លុយ ៤០០ដុល្លារ និងវិក័យប័ត្របើកប្រាក់របស់កាសុីណូ ណាហ្គា ១សន្លឹក (របស់ជនរងគ្រោះ) ។ សម្ភារដកហូតរួមមាន៖ លិខិតឆ្លងដែន១ក្បាល និងវិក័យប័ត្របើកប្រាក់របស់កាសុីណូ ណាហ្គា ចំនួន ៥សន្លឹក ស្មើទឹកប្រាក់សរុប ៩,៤៥៨ដុល្លារ (របស់ជនរងគ្រោះប្រគល់ឲ្យម្ចាស់វិញ) ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕

1

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print