រឿងចាស់តែចាប់អារម្មណ៍ ខណៈនាយទាហានម្នាក់ ក្លាយជាវីរជនក្នុងកិច្ចការងារជួយសង្គ្រោះនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ : លោកអនុសេនីយ៍ឯក ខឿន សុដា នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ២៣៨៣៤០ កងឯកភាព កងស្ថាបនាស្ពានលេខ៧១៥ បញ្ជាការដ្ឋានវិស្វកម្ម នៃអគ្គបញ្ជាការដ្ឋាន ទទួលបានការតែងតាំងជា វីរជន ព្រោះតែបានធ្វើសកម្មភាពជួយសង្គ្រោះការបាក់រលំអគារ៦ជាន់ នៅខេត្តកែប មានភាពលេចធ្លោ និងសកម្មជាងគេបំផុត។ នេះបើយោងតាមអនុក្រឹត្យលេខ ១៩៧អនក្រ.តត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

គួររំលឹកថា ករណីបាក់អគារកម្ពស់៦ជាន់ នៅខេត្តកែបកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅបណ្ដាលឲ្យអ្នករងរបួសមានចំនួន ៥៩នាក់ (ស្រី ២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន ៣៦នាក់ (ស្រី ១៤នាក់)។

សូមបញ្ជាក់ថា, ការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារជូនអង្គភាព ជួយសង្គ្រោះប្រជាពលរដ្ឋ មានស្នាដៃ និងប្រកបដោយភាពទទួលខុសត្រូវ ទទួលបានការលើកទឹកចិត្ត និងផ្ដល់កិត្តិយស ជាវីរជន គឺជាមោទនភាពបំផុត ដែលធ្វើឲ្យពួកគាត់ត្រូវបានខិតខំការងារបន្ត ជាមួយការប្រើប្រាស់សមត្ថភាព ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print