គ្រូបង្វឹកក្លិប Fulham ត្រូវចោទប្រកាន់បន្ថែមពី FA ទាក់ទងនឹងការប្រកួតចាញ់ Man Utd នៅ FA Cup

ចែករំលែក៖

អ្នកចាត់ការក្លិប Fulham លោក Marco Silva ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវចំពោះការអត្ថាធិប្បាយដែលគាត់បានធ្វើបន្ទាប់ពីក្រុមរបស់គាត់ចាញ់ក្នុងពានរង្វាន់ FA Cup ក្រោមថ្វីជើងក្រុមបិសាចក្រហម Manchester United

 លោក Silva ត្រូវ បាន បណ្ដេញ ចេញ អំឡុង ពេល ការ ប្រកួត ចំ ពេល មានការខឹងសម្បា និងប៉ះទង្គិចគ្នានៅ នាទី ទី៧ដែល ជាលទ្ធផល Man Utd ត្រូវ បាន អាជ្ញាកណ្ដាល Chris Kavanagh ផ្ដល់ បាល់ ពិន័យ ១១ ម៉ែត្រ។

 សមាគមកីឡាបាល់ទាត់អង់គ្លេស FA បានចោទប្រកាន់ការអត្ថាធិប្បាយក្រោយការប្រកួតរបស់លោក Silva ថាជាការប្រព្រឹត្តមិនត្រឹមត្រូវ ដោយពួកគេបង្ហាញពីភាពលម្អៀង និង/ឬចោទសួរពីភាពត្រឹមត្រូវនៃការប្រកួតផ្លូវការ និងធ្វើឱ្យការប្រកួតនេះទៅជាមិនសមរម្យ

លោក Silva វ័យ៤៥ឆ្នាំមានរយៈពេលរហូតដល់ថ្ងៃពុធទី២៩ ខែមីនាដើម្បីផ្តល់ការឆ្លើយតប។ ការចោទប្រកាន់នេះគឺបន្ថែមលើគ្រូបង្វឹករបស់ក្លិប Fulham រូបនេះដែលត្រូវបានចោទប្រកាន់រួចហើយពីបទបំពានលើមន្ត្រីការប្រកួតក្នុងអំឡុងពេលចាញ់ វគ្គផ្តាច់ព្រ័ត្រនៅ Old Trafford លោក Silva ក៏ ប្រឈម នឹង ការ ចោទ ប្រកាន់ ពី ការ ប្រព្រឹត្ត មិន សមរម្យ ពី បទ គប់ ដប ទឹកដាក់ ជំនួយ អាជ្ញាកណ្តាលផងដែរ។

 ក្រុមបិសាចក្រហម Man United បានទទួលការពិន័យបន្ទាប់ពីការត្រួតពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដែលបណ្តាលឱ្យខ្សែបម្រើស្លាបប្រេស៊ីល Willian ត្រូវបានបណ្តេញចេញដោយសារយកដៃរងបាល់ដែលកៀកនឹងចូលទីដោយចេតនានៅក្នុងតំបន់ពិន័យ។

លោកអាជ្ញាកណ្តាល Kavanagh ក៏បានបណ្តេញលោក Silva ដោយផ្តល់កាតក្រហមសម្រាប់សកម្មភាពរបស់គាត់ដែលបង្ហាញកាយវិការមិនសមរម្យ និងតវ៉ា ខណៈដែលអាជ្ញាកណ្តាលបានដើរកាត់គាត់ដើម្បីមើលអ្នកត្រួតពិនិត្យទីលាន។ ចំណែកខ្សែប្រយុទ្ធAleksandar Mitrovic របស់ក្លិប Fulham បានទទួលកាតក្រហមជាប់ៗគ្នាសម្រាប់ការរុញច្រានអាជ្ញាកណ្តាល Kavanagh ហើយកំពុងប្រឈមមុខនឹងបម្រាមរយៈពេលយូរ។

លោក Silva បាន និយាយ ក្រោយ ការ ប្រកួត ថារឿង របស់ យើង ជាមួយ Chris Kavanagh ក្នុង រដូវ កាល នេះ គឺ ពិបាកសម្រាប់ យើង។ ជាអកុសល យើងពិតជាសំណាងអាក្រក់ជាមួយគាត់ក្នុងរដូវកាលនេះ។ ពេលវេលាជាច្រើន វាពិបាកក្នុងការយល់អំពីការសម្រេចចិត្តមួយចំនួន

 គ្រូបង្វឹករូបនេះបញ្ជាក់ថាយើងមានការប្រកួតនៅ West Ham នៅក្រៅផ្ទះក្នុងខែតុលា។ យើងបានចាញ់ការប្រកួតជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងច្បាស់ចំនួន២គ្រាប់ ហើយមានអាជ្ញាកណ្តាល Chris Kavanagh ក្នុងពេលនោះ។ ថ្ងៃនេះអ្នករាល់គ្នាបានឃើញនូវអ្វីដែលកំពុងកើតឡើងនៅក្នុងការប្រកួតនេះ វាពិបាកសម្រាប់ពួកគេក្នុងការកុំ ស្វែង រកការស្មើភាពទាំង នេះ(រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print