ក្រសួងទេសចរណ៍ : សប្ដាហ៍ទី៤នៃមីនា ទទួលបានភ្ញៀវទេសចរសរុបជាង៣០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ សប្ដាហ៍ទី៤ ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន៣០៤,៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៥៦,០៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៤៨,៨៧០នាក់។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

-ខេត្តព្រះសីហនុ ៦៩,៤៧៧នាក់

– រាជធានីភ្នំពេញ ៣៨,៧៧៣នាក់

– ខេត្តសៀមរាប ៣៧,៣៩៤នាក់

-ខេត្តបាត់ដំបង ២៥,៩៧៤នាក់

-ខេត្តកំពត ២៤,៩២៩នាក់

-ខេត្តស្វាយរៀង ១៨,២៤១នាក់

– ខេត្តកំពង់ចាម ១៥,៤០២នាក់

-ខេត្តពោធិ៍សាត់ ១០,៦៩៩នាក់។

ក្រសួងទេសចរណ៍បានលើកឡើងថា, នាសប្តាហ៍កន្លងមក ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តកាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) មានចំនួន៨,៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន២,២២៦នាក់។

សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដោទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប តំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរីជាដើម បានទទួលការកក់ជាបណ្តើរៗសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ខណៈដែលក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍នានាក៏បានលក់កញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំនេះ ពិសេសកញ្ចប់ទស្សនកិច្ចសម្រាប់អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។

មន្ទីរទេសចរណ៍រាជធានី-ខេត្តបាននិងកំពុងខិតខំផ្សព្វផ្សាយសារាចរណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិសេសការបញ្ជាក់បង្ហាញតម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម៕

...

ប្រភព : ក្រសួងទេសចរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print