ខេត្តព្រះសីហនុ : នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ២៨-៣០ ខែមីនា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់ពី អង្គភាព កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ខាងអង្គភាព កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថអង្គភាព កងរាជអាវុធហត្ថខេត្តព្រះសីហនុខេត្ត ចំនួន ៥៧នាក់ ប្រើប្រាស់រថយន្តស៊ីរ៉ែន ០៣គ្រឿង ម៉ូតូ ០៨គ្រឿង ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជូនក្បួនប្រតិភូកងនាវាក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ខាងអង្គភាព កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា :
+ ឈ្មោះនាវា KIRISAME_(DD_104)
_ បណ្តោយ ១៥១ m
_ ទទឹង ១៧,៤ m
_ ជម្រៅទឹក ៩ m
_ ទំងន់ផ្ទុក ៤.៥៥០ ton
+ មាននាវឹកចំនួន ១៧០នាក់ ដឹកនាំលោកវរនាវីឯក MAKITAkAYUKI មេបញ្ជាការនាវា ៕
ដោយ : សហការី