លេចសារប្រតិកម្មខ្លាំងៗទៅកាន់ MissGrandខេត្តភូកេត ថៃបង្ហោះសារប្រមា.ថជាតិសាសន៍ខ្មែរលើបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ៖ ករណីនៃការបង្ហោះសារក្នុងបណ្តាញសង្គមរបស់ ”MissGrandខេត្តភូកេតរបស់ប្រទេសថៃ ត្រូវបានគេចាត់ទុកថាជាការបង្ហោះសារប្រមាថដល់ជាតិសាសន៍ខ្មែរ។ ទោះមានការសុំទោសក្រោយពីបង្ហោះសារនេះមែន ប៉ុន្តែមានការប្រតិកម្មខ្លាំងសូម្បីតែកញ្ញាឯកម្ចាស់មកុដនៅកម្ពុជាក៏បានបង្ហាញសារមិនសុខចិត្តលើករណីនេះដែរ។

  មុននេះប្រតិកម្មខ្លាំងៗពីសំណាក់អ្នកលេងបណ្តាញសង្គមមុននេះបន្ទាប់ពី MissGrandខេត្តភូកេតរបស់ប្រទេសថៃបង្ហោះសារប្រមាថជាតិសាសន៍ខ្មែរតាមរយៈការបង្ហោះ story ។ សារនេះបានធ្វើឲ្យមាការប្រតិកម្ម និងប្រើប្រាស់សារផ្ញើត្រឡប់ទៅកាន់កញ្ញាឯកថៃរូបនេះដោយពាក្យសម្តីធ្ងន់ៗពីពលរដ្ឋខ្មែរ ។ យោងតាមគេហទំព័របុរាណណាចារ្យដែលបានបញ្ចេញសារ និងភស្តុតាងមុននេះបានបញ្ជាក់ថា”MissGrandខេត្តភូកេតរបស់ប្រទេសថៃបង្ហោះសារប្រមាថជាតិសាសន៍ខ្មែរ។ តាមរយៈការបង្ហោះ story ក្តៅៗ ថ្មីៗ នេះ កញ្ញាTia Li Taveepanichpan បានបង្ហោះរូបកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង។ ប្រភពបានគួរបញ្ជាក់ផងដែរថា សត្វទន្សង ភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែ ក្នុងពាក្យជេរដែរ។ជាទូទៅក្នុង កម្មវិធីក្រែនប្រទេសថៃ គេតែងបង្កើត Drama ដើម្បីអោយខ្លួនទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មហាជន។”អ្វីដែលធ្វើឲ្យគេកត់សម្គាល់ផងដែរនោះគឺក្រោយពីកញ្ញាឯកជាច្រើននៅកម្ពុជាបានបញ្ចេញសារប្រតិកម្មខ្លាំងៗដោយមិនសប្បាយចិត្តនឹងរូបភាពប្រមាថមកកាន់ប្រជាជនកម្ពុជា សូម្បីតែMiss Grand Cambodia 2022 កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី  កញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ កញ្ញា រឿន ណាត  និងកញ្ញាសៃហ្វុន Miss Queen Cambodia 2022ក៏បង្ហាញការមិពេញចិត្តខ្លាំងដែរ 

  អ្នកលេងបណ្តាញសង្គមបានធ្វើការប្រតិកម្មដោយការស្តីបន្ទោស និងលើកឡើងថានាងមិនស័ក្កិសមជាបេក្ខភាពកញ្ញាឯកឡើយត្បិតតែនាងមានអត្តចរិកបង្កើតឲ្យមានការរើសអើង មើលងាយជាតិសាស្ត្រដទៃ និងត្រូវបានគេចាត់ទុកថាជាការប្រមាថលើជនជាតិខ្មែរផងដែរ។ អ្នកខ្លះថាព្រោះតែចង់ល្បីលឿនតាមផ្លូវកាត់នាងសុខចិត្តធ្វើរឿងប្រមាថខ្មែរធ្វើឲ្យគេក្តៅក្រហាយ ខណៈដែលអ្នកខ្លះលើកឡើងថា ត្រឹមតែជាបេក្ខភាពតំណាងខេត្ត មិនទាន់បានមកុដផងប៉ុណ្ណឹងហើយចេញចរិកចឹងបាត់ទៅហើយ ស្អាតតែមុខមាត់ចរិកមិនល្អជាដើម។ នៅមានសារមិនពិរោះត្រចៀកជាច្រើនត្រូវបានបង្ហោះចេញវាយប្រហាទៅកានបេក្ខភាពកញ្ញាឯកនៅប្រទេសថៃរូបនេះផងដែរ។ 

  មិនបានប៉ុន្មានម៉ោងផងក្រោយលេចចេញសារប្រតិកម្មខ្លាំងៗពីអ្នកលេងបណ្តាញសង្គម រូបភាពមួយនេះត្រូវបានលប់ចោលជំនួសមកវិញដោយការសុំទោស ដែលទស្សនិកជន ពិសេសជនជាតិខ្មែរហាក់មិនទទួលយកបាននូវការសុំទោសនេះឡើយ។ តើករណីនេះនឹងទៅជាយ៉ាងណាយើងនឹងធ្វើការផ្សព្វផ្សាយបន្តនៅពេលខាងមុខ៕ 

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print