បើកម៉ូតូមិនប្រកាន់ស្តាំបុករថយន្តបណ្ដាលឱ្យស្លាប់នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

កណ្ដាល: យុវជនម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំ បណ្ដាលឱ្យបុកជាមួយរថយន្តមួយគ្រឿងបើកនៅខាងមុខពេញមួយទំហឹង ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចន្លោះគីឡូមែត្រ(៤១.៤២) ស្ថិតក្នុងភូមិព្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាន សារឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងច្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង  បើកបរម៉ូតូម៉ាកHONDA C125ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1W0305 ។ចំណែកភាគីខាងរថយន្តម៉ាក ហ្វត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AL7145 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ

      ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បើកម៉ូតូក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើបានវ៉ាជែងមិនប្រកាន់ស្ដាំ ជ្រុលទៅបុករថយន្ត០១គ្រឿងម៉ាកហ្វត ពេញមួយទំហឹង បណ្ដាលអោយជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ 

     តាមការសន្និដ្ឋានរបស់សមត្ថកិច្ច   ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ វ៉ាជែងក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន ។ ចំពោះករណី ខាងលើផ្នែកសណ្ដាប់ធ្នាប់បានចុះវាស់វែងនិងដកហូតសំភារៈទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print