Lionel Messi បានដើរចេញពីស្រមោលរបស់ Diego Maradona ដោយដឹកនាំអាហ្សង់ទីនឈ្នះពាន World Cup កាលពីឆ្នាំមុន ហើយរូបសំណាករបស់ខ្សែប្រយុទ្ធដ៏តូចម្នាក់រូបនេះនឹងឈរក្បែរអ្នកស្នងតំណែងមុនរបស់គាត់ និងលោក Pele ដ៏អស្ចារ្យរបស់ប្រេស៊ីលនៅឯសារមន្ទីររបស់សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូងហៅកាត់ថា CONMEBOL ។
Messi កាន់ រូប ចម្លង នៃ ពាន World Cup បាន ឈរ ក្បែរ រូប សំណាក ដែល មើលទៅដូចជាមាន ជីវិតរស់រវើក ក្នុង ពិធី ដាក់បង្ហាញ នៅ ទីស្នាក់ការ កណ្តាល របស់ សហព័ន្ធ បាល់ទាត់ អាមេរិក ខាង ត្បូង (CONMEBOL) ក្នុង ទីក្រុង Luque ប្រទេសប៉ារ៉ាហ្គាយ មុន ពេល ការ ចាប់ ឆ្នោត Copa Libertadores។
កីឡាករវ័យ៣៥ឆ្នាំរូបនេះបានធ្វើត្រាប់តាមអតីតកីឡាករ Maradona ដោយបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន World Cup ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៣៦ឆ្នាំនៅប្រទេសកាតាក្នុងខែធ្នូ។
Messi បាននិយាយថា “ខ្ញុំមិនដែលសុបិន ឬគិតអំពីរឿងនេះទេ ក្តីសុបិនរបស់ខ្ញុំគឺចង់រីករាយនឹងអ្វីដែលខ្ញុំចូលចិត្តកាលពីខ្ញុំនៅតូចក្លាយជាកីឡាករបាល់ទាត់អាជីព ធ្វើអ្វីដែលខ្ញុំតែងតែចូលចិត្តក្នុងជីវិតនេះ។ខ្ញុំមានផ្លូវវែងឆ្ងាយ ការសម្រេចចិត្ត និងការបរាជ័យជាច្រើន ប៉ុន្តែខ្ញុំតែងតែសម្លឹងឆ្ពោះទៅមុខ ហើយចង់ឆ្ពោះទៅរកជ័យជំនះដើម្បីទទួលជ័យជម្នះ។ ខ្ញុំគិតថាវាជារឿងសំខាន់បំផុត តស៊ូដើម្បីក្តីសុបិនរបស់អ្នក ថាអ្វីគ្រប់យ៉ាងអាចធ្វើទៅបាន និងរីករាយជាមួយការប្រកួត ដែលជារឿងដ៏ស្រស់ស្អាតបំផុតនៅទីនោះ”។
កីឡាករអាហ្សង់ទីន និងគ្រូបង្វឹកលោក Lionel Scaloni ក៏ទទួលបានពានរង្វាន់ World Cup និង Copa America ដែលពួកគេបានឈ្នះនៅឆ្នាំ២០២១។
សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនបានប្តូរឈ្មោះកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិបន្ទាប់ពី Messi កាលពីថ្ងៃសៅរ៍ ពីរថ្ងៃបន្ទាប់ពីគាត់បានស៊ុតបញ្ចូលទី៨០០គ្រាប់ក្នុងអាជីពរបស់គាត់ក្នុងការទទួលជ័យជម្នះ ២–០ ក្នុងការប្រកួតមិត្តភាពលើប៉ាណាម៉ា។
Messi បានស៊ុតបញ្ចូលទីបាន១០២គ្រាប់សម្រាប់ប្រទេសរបស់គាត់ ហើយនឹងក្លាយជាកីឡាករអាហ្សង់ទីនដំបូងគេដែលរកបានលើសពី១០០គ្រាប់នៅការប្រកួតអន្តរជាតិ ៕ (រូបភាព ៖ Reuters/CNA)