ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៣៥គ្រឿង ម៉ូតូ ៧៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣៥គ្រឿង មានម៉ូតូចំនួន ៧៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ។
គួររម្លឹកដែរថា កាលពីថ្ងៃទី២៨ ខែមីនាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញ មានចំនួនគោលដៅសរុប ១១១គោលដៅ ដោយយានយន្តចូលគោលដៅចំនួន ១៩៧គ្រឿង ម៉ូតូ ១៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៩១គ្រឿង មានម៉ូតូចំនួន ១៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕ដោយ៖សហការី