លោករដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍៖ ដើម្បីជំរុញការសិក្សាបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា​ ក្រសួងនឹងដាក់បញ្ជូលថវិកា ២០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជំរុញលើជំនាញបច្ចេកវិទ្យាឌីជីថល ឱ្យ​កាន់តែទូលំទូលាយដល់សិស្សានុសិស្ស​ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា៖ បច្ចេកវិទ្យាឌីជីថល ឲ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស, ក្រសួងនឹងដាក់បញ្ជូលថវិកា ២០លានដុល្លារ បូកបន្ថែម ៣លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជំរុញការសិក្សាបច្ចេកវិទ្យាឌីជីថល។

ជាក់ស្ដែង​លោក ជា វ៉ាន់ដេត​ បានលើកឡើងបែបនេះ​ ក្នុងកម្មវិធីក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅសណ្ឋាគារភ្នំពេញ​ នៅល្ងាចថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្ថែមថា វិស័យបច្ចេកវិទ្យាឌីជីថលពិតជាសំខាន់ ហើយឆាប់ៗនេះសាកលវិទ្យាល័យទាំងអស់ នឹងមានប្រព័ន្ធគ្រប់គ្រងតាមបែបឌីជីថល ដែលមានទិន្នន័យមួយផ្ដល់ជូនដល់ក្រសួងអប់រំ ងាយដឹង និងគ្រប់គ្រងព័ត៌មានបានល្អ។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា វិស័យបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសវៀតណាម មានអ្នកបញ្ចប់ការសិក្សារហូតដល់ ១៥ម៉ឺននាក់ក្នុងមួយឆ្នាំ ប៉ុន្ដែកម្ពុជាយើងវិញមានអ្នកបញ្ចប់ការសិក្សាត្រឹមតែជាង ១ពាន់នាក់ នេះជាតួលេខមិនជាក់លាក់ ដែលអាចក្រោមនេះ ឬ លើសនេះតិចតួចតែប៉ុណ្ណោះ។

ជាមួយគ្នានោះ​ លោក​ ជា​ វ៉ាន់​ដេត​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កត្តាទាំងនេះហើយទើប ធ្វើឲ្យក្រសួងខិតខំផ្ដល់អាហាររូបករណ៍ ផ្នែកបច្ចេកវិទ្យាឌីជីថល រហូតជាង១ពាន់នាក់ដល់និស្សិត ហើយបន្ថែមពីនេះ ក្រសួងបានរៀបចំកម្មវិធីមួយ ដែលតម្រូវឲ្យសិស្សអាចមកទទួលថវិកាយកទៅសិក្សាសាលា ឬសាកលវិទ្យាល័យណាក៏ដោយ ឲ្យតែពួកគេបានប្រឡងជាប់ ក្នុងនោះក្រសួងបានដាក់ថវិកា ២០លានដុល្លារ បូក៣លានដុល្លារក្នុងមួយឆ្នាំបន្ថែម ដើម្បីទ្រទ្រង់ការងារសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល»។

...

ចំពោះកម្មវិធីថវិកានេះដែរ​ លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏អាចស្នើសុំមូលនិធិខ្លះ ដើម្បីស្រាវជ្រាវ និងបណ្ដុះបណ្ដាលបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print