ជនពិការភាពនៅក្នុងខេត្តបន្ទាយមានជ័យ​ និងតាមបណ្តាខេត្តផ្សេងៗ​ ជិត៧០០នាក់​ ទទួលបានដៃជេីង​សិប្បនិម្មិត ​ពីអាជ្ញាធរមីន​ និងអង្គការមួយនៅប្រទេសឥណ្ឌា​ ដោយឥតគិតថ្លៃ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ ក្នុងរយៈពេល​២៩ថ្ងៃ​ ជនពិការភាព​ ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៦៥០នាក់​ នៅក្នុងនិងមកពីបណ្តាខេត្តមួយចំនួនទទួលបានការផ្តល់ជូននូវ​ ដៃ​-ជេីង​ សិប្បនិមិត្ត​ ពីអាជ្ញាធរ​មីន​ (C.M.A.A)​ និង​ អង្គការJAIOUFOOT ប្រទេស​ឥណ្ឌា​ ក្នុងយុទ្ធនាការ​ ឥណ្ឌា​ ដេីម្បីមនុស្សជាតិ​ ជំរុំផលិតផ្តល់ដៃ​ ជើង​ សិប្បនិម្មិតជូនជនពិការភាព។ យុទ្ធនាការ​ ឥណ្ឌា​ ដេីម្បីមនុស្សជាតិ​ ជំរុំផលិតផ្តល់ដៃ​ ជើង​ សិប្បនិម្មិតជូនជនពិការភាព​ រៀបចំឡេីងដោយ​ អាជ្ញាធរ​មីន​ (C.M.A.A)​ និង​ អង្គការJAIOUFOOT ប្រទេស​ឥណ្ឌ​ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៩​ ខែមិនា​ ឆ្នាំ​២០២៣នេះ។​

ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន​ ក៏បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាដែលបានផ្តល់ជំនួយដៃ​ ជេីងសិប្បនិម្មិត​ ជូនដល់ប្រជាជនកម្ពុជា​ ជាពិសេសខេត្តបន្ទាយមានជ័យ​ ដែលរងគ្រោះដោយសារគ្រាប់មីនដោយឥតគិតថ្លៃចំនួន៦០០នាក់​ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងផុសផុលជាមួយ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្តម ព្រំ សុភមង្គល​ បានលេីកឡេីងថា​ ៖​ ក្នុងរយៈពេល ៣០ឆ្នាំ​ ដោយគិតចាប់ពីឆ្នាំ១៩៩២ មកផ្ទៃដីប្រមាណ ២.៥៥៤ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះក្នុងនោះមីនប្រឆាំងមនុស្សចំនួន ១,១៥៣,២១៧គ្រាប់,​ មីនប្រឆាំងរថក្រោះចំនួន ២៦,១៣៥គ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣,០៣៤,៧២៧គ្រាប់ ត្រូវបានរកឃើញ​ និងបំផ្លាញចោល ដែលបានធ្វើឱ្យចំនួនជនរងគ្រោះថ្នាក់បន្តធ្លាក់ចុះពី ៤.៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយ​ ដោយឡែកក្នុងឆ្នាំ២០២២មានជនរងគ្រោះចំនួន៤១នាក់។ ជាមួយនឹងសមិទ្ធផលដែលយើងសម្រេចបានរយៈពេល៣០ឆ្នាំ កន្លងមកវាពិតជាបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃវិស័យមីននៅកម្ពុជា​ ដែលយើងអាចមានសមត្ថភាពក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង ទៅប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទាំងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិទ្វេភាគី និងពហុភាគី ជាពិសេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

...

យោងតាមរបាយការណ៍របស់ខេត្តបន្ទាយមានជ័យ បានធ្វើការបោសសម្អាតផ្ទៃដីបានចំនួន ២៧៨ គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចមីន ប្រឆាំងមនុស្សចំនួន ២៣១.២១០ គ្រាប់,​ មីនប្រឆាំងរថក្រោះចំនួន ៤.៤៣៩គ្រាប់ និងសំណល់ជាតិផ្ទុះពី សង្គ្រាមចំនួន ២៥៨.១៩២ គ្រាប់ ហើយអ្នកទទួលផលសរុបចំនួន ២.១១៥.០៤០ នាក់។​ បេីគិតពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២២ ដែលមានរយៈពេល៤៧ឆ្នាំ ខេត្តបន្ទាយមានជ័យមាន ជនរងគ្រោះដោយសារគ្រាប់មីនចំនួន ៨.៨៨៦នាក់ ក្នុងនោះមាន ជនរងគ្រោះដោយសារមីន ៧.១៣៩នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១.៧៤៧នាក់ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានចំនួន ២.២៥៥ នាក់ របួស ៥.១៨៩ នាក់ និងពិការ ១.៤៤២ នាក់,​ហើយមានជនរងគ្រោះជាបុរស ៧.២២៧ នាក់ ស្ត្រី ៧៣៩ នាក់ កុមារា ៧២៣នាក់ កុមារី ១៨៣ នាក់ និង មិនស្គាល់អត្តសញ្ញាណ១៤នាក៕​ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print