សម្តេចតេជោ ហ៊ុនសែន សង្ឃឹមថាសភានឹងរៀបចំ កាលវិភាគបានល្អជាងពេលនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងពីកាលវិភាគដ៏ច្រើនរបស់សម្ដេចដែលធ្វើឱ្យសម្ដេចត្រូវលុបចោលកម្មវិធីខ្លះ។ សម្ដេចតេជោបានធ្វើការសុំអភ័យទោសទៅកាន់រដ្ឋសភាដែលសម្ដេចមិនបានចូលរួមក្នុងពិធីបើកបវេសនកាលរបស់សភា ព្រោះដោយសារការជូនដំណឹងយឺតពីរដ្ឋសភា។

សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋសភាឱ្យយោគយល់ដល់រាជរដ្ឋាភិបាលនិងថាគួរតែរៀបចំកាលវិភាគឱ្យបានលឿនជាងនេះ ព្រោះប្រមុខរាជរដ្ឋាភិបាលត្រូវមានកិច្ចការជាច្រើនដែលត្រូវចូលរួម។

នាយករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពិធីប្រគល់វិញ្ញបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនគ្មានមធ្យោបាយបញ្ចប់សង្គ្រាមណាមួយពីការចរចារនោះទេ ហើយបើទោះបីសង្គ្រាមនេះរាលដល់មានការចូលរួមពីណាតូក៏ដោយក៏មិនអាចបំផ្លាញឱ្យរុស្ស៊ីចុះចាញ់ដែរ។

 សម្ដេចតេជោ ហ៊ុន សែន ថា «លទ្ធភាពនៃការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងកើតមានតាមរយៈការចរចារប៉ុណ្ណោះ»។

ជាមួយគ្នានេះសម្ដេចតេជោគាំទ្រដល់សំណើរដំណោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដោយចិនផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print