សមត្ថកិច្ចបំភ្លឺព័ត៌មានជុំវិញករណីប្រឌិតរឿងចោរគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបូង​សមត្ថកិច្ចក្នុងផែនជំនាញនគរបាលព្រហ្មទណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន លោកវរសេនីយ៍ឯក ផង់ សុភាព ស្នងការរងជំនួយការងារការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋានបានដឹកនាំសហការជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវសេនីយ៍ឯក ឡុង យោធាវីរៈ អធិការធ្វើការស្រាវជ្រាវនិងបំបែកសំណុំរឿង(លួចដោយ មានស្ថានទម្ងន់ទោស) គាស់ទម្លុះទម្លាយយកទ្រព្យ សម្បត្តិក្នុងលំនៅដ្ឋាននៅស្រុកឯកភ្នំនោះហើយ។

ទីបំផុតម្ចាស់លំនៅដ្ឋានដែលមានឈ្មោះ តឿម សាវន័្តហៅផល ភេទប្រុស អាយុ៥០ឆ្នាំបានសារភាពថា ករណីដែលលេីកឡេីងថា មានចោរចូលក្នុងផ្ទះរបស់គាត់ដោយគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិរបស់ខ្លួនអស់មាសចំនួន០៥ដំឡឹងនិងប្រាក់រៀលចំនួន ៩.០០០.០០០ រៀលកាលពីថ្ងៃទី២៦ខែ មីនាឆ្នាំ២០២៣ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំនោះ គឺខ្លួនជាអ្នក ប្រឌិតបង្កើតឱ្យមានអង្គហេតុនេះឡើងដោយខ្លួនឯងតែប៉ុណ្ណោះ តែការពិតគឺមិនមាននោះទេ។ 

...

នៅពេលនេះសមត្ថកិច្ចនគរបាលបានធ្វេីកំណត់ហេតុកិច្ចសន្យាអប់រំណែនាំចំពោះរូបគាត់ឱ្យឈប់ប្រព្រឹត្តិសកម្មភាពបែបនេះជាបន្តទៀតព្រោះទង្វើនេះជាហេតុនាំបង្កឱ្យមានការភាន់ច្រឡំ និងជះឥទ្ធិពលមិនល្អដល់ការ ងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាំឱ្យមានការភ័យ ខ្លាចនិងព្រួយបារម្ភពីមហាជនទូទៅចំពោះសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print