ភ្នំពេញ : សេចក្តីងថ្លែងការណ៍រួម ទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ យកធ្វើឈ្នាន់នយោបាយ ។
យើងខ្ញុំទាំងអស់គា្នជាសហភាពអង្គការសង្គមស៊ីវិលទាំង ៣៩ស្ថាប័ន សូមសម្ដែងការសោកស្តាយចំពោះរឿង ខាងលើ ដោយហេតុផលថា ជាច្រើនឆ្នាំមកនេះ តែងតែទទួលបានព័ត៌មានមិនពិត និងញុះញង់ពីគណបក្សប្រឆាំង ពិសេស គោលនយោបាយខ្មៅកខ្វក់ពី ទណ្ឌិត សម រង្ស៊ី ដែលតែងតែបណ្តុះនូវមនសិកាមិនពិតកន្លងមក។ ផ្ទុយមកវិញ នយោបាយ ចាក់ស្កះឆ្កៀល របស់ក្រុមជ្រុលនិយមមួយនេះ ពិជាបានជះឥទ្ធិពលមកលើបណ្តាលប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ ក្រោយសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅរបស់ក្រុមយុវជនសង្គមស៊ីវិល ទើបដឹងថានេះគឺជានយោបាយប្រជាភិថុតសុទ្ធ សាធ របស់ពួកគេទៅវិញ។ សំណួរសួរថា? បើមានការធ្វើឃាតលោក ទណ្ឌិត សម រង្ស៊ី នោះមែន តើជននោះក៏អន់ម្លេះ? សំនួរមួយទៀត បើចេញមកពី ឯកឧត្តម គតិបណ្ឌិត ហ៊ីង ប៊ុនហៀង មែន ក្រុមគាត់ក៏អន់ម្លេះ ទទឹមពួកគាត់ជាអគ្គមេបញ្ជាការកងអង្សរក្ស?
មិនពិបាកយល់ទេ តាមពិតនេះគឺជានយោបាយប្រជាភិថុតសុទ្ធសាធ ដែលខ្មែរយើងតែងតែប្រើថា ស្វាស៊ីបាយ លៀបមាត់ពពែ។
ការបណ្តុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះគឺជាចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនា បង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ជារឿយៗ ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថ អង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្តាប់មិនឮ និងមិនដែលផ្សាយក្នុងន័យអប់រំប្រជាពលរដ្ឋ កុំឲ្យយកគំរូតាមដែរ។ តើពួកគេមិនខុសពីក្រុមឧទ្ទាមខុសច្បាប់ទេឬ?
យើងខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការ មេត្តា ចូលរួមការពារតម្លៃជាតិសាសន៍ និងសីលធម៌នៅក្នុងសង្គមខ្មែរឱ្យបានថ្លៃថ្នូរ។ ជាពិសេស សូមបងប្អូនយុវជនខ្មែរគ្រប់ និន្នាការទាំងអស់កុំយកខ្លួនបៀតជាមួយក្រុមនយោបាយ ទណ្ឌិត សម រង្ស៊ី ហើយគួរមានការពិចារណាបែងចែកខុសត្រូវ អ្វីជាប្រយោជន៍ដល់ខ្មែរ និងអ្វីជាប្រយោជន៍ដល់បរទេសដែលស្អប់ខ្មែរ ៕
ដោយ : សុខ ខេមរា