កូរ៉េខាងជើងនឹងវិលត្រឡប់ចូលបញ្ជីប្រទេសផ្តល់ជំនួយដល់ក្រុមភេរវកម្ម

ចែករំលែក៖

គណកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិកកំពុងតែត្រួតពិនិត្យបញ្ចូនកូរ៉េខាងជើងវិល​ត្រឡប់ចូលក្នុងបញ្ជីប្រទេសដែលផ្តល់ជំនួយដល់ក្រុមភេរវកម្មនៅលើពិភពលោកសាជាថ្មីម្តងទៀត។

នៅថ្ងៃទី១៦ ខែមិថុនា គណកម្មធិការកិច្ចការបរទេសរបស់សភាអាមេរិកបានអនុម័តច្បាប់ស្នើរបញ្ចូលប្រទេសមួយចំនួនទៅក្នុងបញ្ចីប្រទេសគាំទ្រក្រុមភេរវកម្ម។ នៅក្នុងសំណើរនោះមានកូរ៉េខាងជើង អីរ៉ង ស៊ូដង និងស៊ីរី។ កាលពីឆ្នាំ​២០០៨ កូរ៉េខាងជើង បានលុបចេញពីបញ្ជីប្រទេសគាំទ្រក្រុមភេរវកម្មតែពេលនេះត្រូវបានស្នើរដាក់បញ្ចូលជាថ្មីវិញ។

គួរបញ្ចាក់ផងដែរថា តាមរយៈសកម្មភាពលក់អាវុធទៅឲ្យក្រុមឧទ្ទាម ការធ្វើឃាតជាដើមគឺជាហេតុផលដែលត្រូវដាក់បញ្ចូនជាប្រទេសផ្តល់ជំនួយដល់ក្រុមភេរវកម្ម។

នៅក្នុងព្រិត្តិការមួយផ្សេទៀត​សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា​ កម្លាំងទាហ៊ានកូរ៉េខាងត្បូង​ បានដាក់ពង្រាយឧទ្ធម្ភាគចក្រសម្រាប់ទប់ទល់និងការវាយប្រហារពីនាវាមុជទឹករបស់កូរ៉េខាងជើងនៅពេលអនាគត់។

កូរ៉េខាងត្បូងក៏បានទិញឧទ្ធម្ភាគចក្រ ប្រភេទ ​Wildcat របស់អង់គ្លេសដើម្បីបំពាក់ឲ្យកម្លាំងការពាររបស់ខ្លួនផងដែរ។ ឧទ្ទម្ភាគចក្រខាងលើមានបំពាក់ឧប្បករណ៍ទំនើបអាចចាប់បានទាំងមីស៊ីលបុកបាញ់ចេញពីនាវាមុជទឹក ហើយហោះហើរបានរយៈពេល​២ម៉ោងជាប់គ្នា៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print