អាមេរិកបញ្ជូនយន្តហោះចម្បំាង​៤គ្រឿងទៅកាន់ហ្វីលីពីនដើម្បីល្បាតនៅសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

កាលពីថ្ងៃទី​១៦ ខែមិថុនា អាមេរិកបានបញ្ជូនយន្តហោះចម្បាំង ៤គ្រឿងប្រភេទ EA-18G Growler និងទាហ៊ាន​១២០នាក់​ទៅកាន់ប្រទេសហ្វីលីពីនដើម្បីយាមល្បាតតាមដែនសមុទ្រក្នុងពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅសមុទ្រចិណភាគខាងត្បូង។

សារព័ត៌មាន ស៊ីអ៊ិនអ៊ិន​ បានផ្សាយថា កាលពីថ្ងៃទី​១៦ ខែមិថុនា មន្ទីរបញ្ចកោណអាមេរិកបានប្រកាសឲ្យដឹងថា កម្លាំងទាហានជើងទឹកបានបញ្ចូនយន្តហោះចម្បាំង ៤គ្រឿងទៅកាន់ទីតាំង Clark ដើម្បីចូលរួមហ្វឹកហាត់ដល់កម្លាំងទាហានហ្វីលីពីនធ្វើការយាមល្បាតនៅដែនសមុទ្ររបស់ខ្លួនក្នុងពេលដែលកំពុងតែមានភាពតានតឹងខ្លាំងឡើងជាមួយចិន។

នេះជាការបញ្ចូនលើកទី២ហើយរបស់អាមេរិកទៅជួយដល់សម្ព័ន្ធមិត្តហ្វីលីពិន ។ កាលពីខែមេសាអាមេរិកក៏បានបញ្ចូនទាហ៊ាននិងអាវុធទៅកាន់ហ្វីលីពីនជួយហ្វឹកហាត់ដល់កម្លាំងប្រទេសនេះទប់ទលជាមួយចិន។

ការសម្រេចបញ្ចូនយន្តហោះទាហានទៅកាន់ទីក្រុងម៉ានីលរបស់អាមេរិកក្រៅពីជួយដល់កម្លាំងទាហានហ្វីលីពីន អាមេរិកក៏ត្រូវការយាមល្បាត​នៅដែនសមុទ្រអន្តរជាតិ។

នៅពេលនេះគេមិនទាន់ដឹងថាទំនាក់ទំនងរបស់ហ្វីលីពីននិងអាមេរិកមានការផ្លាស់ប្តូរដែរឬទេក្រោយពេលដែល ប្រធានាធិងតីប្រធានាធិបតីជាប់ឆ្នោតរបស់ហ្វីលីពីនលោក Rodrigon Duterte ឡើងកាន់តំណែង។ កន្លងមកលោកធ្លាប់បានប្រកាសថា ហ្វីលីពីននឹងមិនពឹងផ្អែកទៅលើអាមេរិកនោះឡើយក្នុងការទប់ទល់ជាមួយចិននៅដែនសមុទ្រចិនភាគខាងត្បូងដែលមានវិវាទ។

ហ្វីលីពីនជាប្រទេសដែលគាំទ្រអាមេរិកយ៉ាងខ្លាំងក្នុងការប្រឆាំងចិននាពេលកន្លងមកអាចនឹងមានការផ្លាស់ប្តូរយុទ្ធសាស្ត្រនយោបាយជាច្រើនក្រោយពេលលោក Rodrigon Duterte ឡើងកាន់តំណែងគឺលោកអាចឈប់ពឹងផ្អែកអាមេរិកក៏ថាបាន។ លោក Rodrigon Duterte បានបញ្ជាក់ថា «យើងមានសន្ធិសញ្ញាជាមួយលោកខាងលិច ប៉ុន្តែយើងចង់ឲ្យមនុស្សគ្រប់គ្នាដឹងថា ហ្វីលីពីនចង់ដើរលើផ្លូវរបស់ខ្លួន ហើយផ្លូវដែលដើរនោះមិនពឹងផ្អែកលើអាមេរិកទៀតឡើយ»។

លោក Rodrigon Duterte បន្តទៀតថា «យើងកំពុងតែរង់ចាំការសម្រេចរបស់តុលាការអាជ្ញាកណ្តាលយើងមិនចង់ឲ្យមានសង្គ្រាមកើតឡើងដែលអាចឈានដល់ការសម្លាប់រង្គាលនៅទីនេះ»។

ការប្រកាសមិនពឹងផ្អែកអាមេរិករបស់លោក Rodrigon Duterte បានធ្វើឲ្យចិនមានការពេញចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំថ្មី។ កន្លងមកប្រធានាធិបតីចិនបានប្រកាសថានឹងបង្កើនទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយហ្វីលីពីនក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី។

ប្រធានាធិបតីចិនលោក ស៊ី ជីងពីន សង្ឃឹមថា ភាគីទាំងពីរនឹងនាំហ្វីលីពីនដើរទៅលើផ្លូវត្រូវ។ កាលពីថ្ងៃទី៣១ ខែឧសភា ក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាសថា ប្រធានាធិបតីចិនបានទូរស័ព្ទទៅកាន់លោក Rodrigo Duterte ជូនពរលោកជាប់ឆ្នោតជាប្រធានាធិបតី។ ក្រៅពីនេះលោកក៏បានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពយូរឆ្នាំនិងជាមិត្តប្រពៃណីទៅហើយ។

លោក ស៊ី ជីងពីន បានបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានវិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំង និងមានស្ថិរភាពមិត្តភាពពឹងផ្អែកទៅលើផលប្រយោជន៍រួមរបស់ប្រទេសទាំង២។ ខ្ញុំសង្ឃឹមថា ភាគីទាំង២នឹងជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀត។

រយៈពេលកន្លងមកចិននិងហ្វីលីពីន សោះកក្រោះនឹងគ្នាដោយសារតែវិវាទដែនអធិបតេយ្យនៅសមុទ្រចិនភាគខាងត្បូងដែលជាច្រកផ្លូវដែនសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់។ ផ្លូវសមុទ្រនេះមានតម្លៃពាណិជ្ជកម្មរហូតដល់ទៅ ៥,០០០ពាន់លានដុល្លារអាមេរិក។ ភាពតានតឹងកើតឡើងខ្ពស់ក្រោយពេលហ្វីលីពីនប្តឹងចិនទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ប៉ុន្តែចិនបានច្រានចោលការចោទប្រកានទាំងនោះ។

ក្រោយពេលជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីនលោក Rodrigo duterte បានប្រកាសតឹងតែងជាមួយចិន។ លោកបញ្ជាក់ថា ចិនត្រូវតែគោរពច្បាប់អន្តរជាតិស្តីពីដែនសមុទ្រចិនភាគខាងត្បូងដូចអ្វីដែលតុលាការអាជ្ញាកណ្តាលបានប្រកាស ៕

1 (1)

1 (2)

ប្រែសម្រួល៖​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print