ម្សិលមុិញ ! សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យអ្នកដែលបានទិញសំបុត្រ ចូលទស្សនាព្រឹត្តិការណ៍ស៉ីហ្គេម ទៅប្ដូរយកលុយវិញ ខណៈការចូលទស្សនានេះមិនត្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់

ចែករំលែក៖

ភ្នំពេញ : លោក  ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រាប់ដល់អ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ឲ្យយកសំបុត្រទៅប្ដូរយកប្រាក់មកវិញ។ ហើយអ្នកដែលលក់សំបុត្រត្រូវទទួលខុសត្រូវ សងលុយជូនប្រជាពលរដ្ឋវិញ»។

សេចក្តីជូនដំណឹងបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ដូចតទៅ៖

១៖ ការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ។

២៖ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​នាព្រឹក​ថ្ងៃ​សុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ម្សិលមុិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសម្រេចមិនឲ្យយក​លុយ​​សម្រាប់​ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី៣២ នៅកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានចេញសារព្រមានយ៉ាងធ្ងន់ៗ ទៅលើមន្ត្រីដែលបានផ្សព្វផ្សាយកន្លងទៅ ថាលក់សំបុត្រចូលទស្សនា បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានពី សម្ដេចពិជ័យសេនា ទៀបាញ់ ។ សម្ដេចចេញបទបញ្ជា មិនឱ្យយកប្រើទាំងការចូលបើកកម្មវិធី និងពិធីបិទ រួមទាំងទីតាំងវិញ្ញាសាផ្សេងៗ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print