សូមអានសារបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ថែមពីលើសារសំឡេងពិសេស និងបញ្ឈប់ការវាយប្រហារតាមបណ្តាញសង្គមរឿង«អ្នកមាន និងអ្នកក្រ»

ចែករំលែក៖

ភ្នំពេញ ; សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបន្ទាប់ពី ផ្ញើសារពិសេស ជាសំឡេងជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងអំពីអ្នកមាន និងអ្នកក្រ និងសូមឲ្យបញ្ចប់ការវាយប្រហារគ្នា ! រយះពេលជាង ២៦នាទី ក្រោយមក, សម្តេចតេជោ ក៏បានបន្ថែមពីលើសារសំឡេងពិសេស និងបញ្ឈប់ការវាយប្រហារតាមបណ្តាញសង្គមរឿង«អ្នកមាន និងអ្នកក្រ» តាមរយៈប្រព័ន្ធ Telegram  ផងដែរ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា,  បន្ថែមលើសារសម្លេងរបស់ខ្ញុំនាល្ងាចមុិញនេះ ខ្ញុំសូមបងប្អូនស្តាប់ការបកស្រាយទាំងស្រុងរបស់ក្មួយស្រីតាំង ហ្គិចលៀង

ដែលពិតជាមានបំណងល្អក្នុងការចែករំលែកនូវបទពិសោធន៍ដែលខ្លួនមានទៅកាន់បងប្អូនដែលចង់យល់ចង់ដឹង។

សម្តេចតេជោ បន្តថា , ការយកពាក្យត្រឹមទម្លាប់អ្នកមាននិងទម្លាប់អ្នកក្រដែលក្មួយស្រីបាននិយាយដោយខ្វះការបែងចែកស្ថានភាពខុសគ្នារវាងអ្នកមានទ្រព្យនិងការខុសគ្នារវាងអ្នកមានជីវភាព ខ្វះខាតនិងការរៀបពាក្យមិនបានល្អអាចធ្វើឲ្យមានការភ័នច្រឡំថាក្មួយស្រីមើលងាយអ្នកក្រទៅវិញ។សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា, សូមមើលព្រៃទាំងមូលគួបផ្សំជាមួយមើល ដើមឈើមួយដើមៗទើបដឹងថាព្រៃស្រោងឬព្រៃរិចរឹល។

សម្តេចតេជោរំលឹកថា, ការបញ្ជូនសារនេះចេញដើម្បីឲ្យបងប្អូនបានយល់បន្ថែមលើការបកស្រាយរបស់

ខ្ញុំអំពីបំណងល្អរបស់ក្មួយស្រីនិងសូមបញ្ចប់ការវាយប្រហារគ្នាតាមបណ្តាញសង្គម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print