សម្តេចតេជោ ហ៊ុន សែន ចេញដំណើរទៅខេត្តកោះកុងចូលរួមបុណ្យសព លោកអុំ សាយភូ និងរំលឹងរឿងជូរចត់ជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានកំពុងធ្វើដំណើរទៅខេត្តកោះកុងដើម្បីចូលរួមបុណ្យសព អុំ សាយ ភូថង។ នេះជាការជូនដំណើរចុងក្រោយសំរាប់ថ្នាក់ដឹកនាំមួយរូបដែលធ្លាប់រួមសុខរួមទុក្ខ ស៊ីអត់ ស៊ីឃ្លានជាមួយគ្នាដើម្បីការរស់រាន និងការរីកចំរើនរបស់ជាតិ។

ក្នុងមុខនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋ ជាសមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈចាត់តាំងរបស់បក្សអុំ សាយ ភូថង បានដើរតួរនាទីយ៉ាងសកម្មដល់ការរៀបចំគោលនយោបាយក្នុងនិង ក្រៅប្រទេស យុទ្ធសាស្ត្រ យុទ្ធវិធីរបស់បក្ស ជាអ្នកគាំទ្រយ៉ាងមោះមុតដល់ការចចារស្វែងរកសន្តិភាពដល់ការកែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ចដែលខ្ញុំបានដាក់ចេញនិងដឹកនាំអនុវត្តិន៍ក្នុងឋានះជាប្រធានរដ្ឋាភិបាលនាពេលនោះ។

ការគាំទ្ររបស់គាត់ចំពោះសម្តេច ចំពោះនយោបាយផ្តល់កម្មសិទ្ធិជូនប្រជាជន ការមិនយកពន្ធលើដីធ្លីកសិកម្មនិងការគាំទ្រផ្សេងទៀតក្នុងការកែទម្រង់នៃសេដ្ឋកិច្ចទីផ្សារ។ល។ មានតម្លៃខ្លាំងណាស់សំរាប់ជោគជ័យរបស់ជាតិនិងប្រជាជននាដំណាក់កាលដ៏លំបាក នោះហើយក៏ជាមូលដ្ឋានសំរាប់ជោគជ័យនាថ្ងៃនេះផងដែរ។

ក្រៅពីការងារអុំប្រុស និងអុំស្រីបានជួយសម្តេច និងគ្រួសារប្រៀបដូចជាកូនចៅបង្កើតរបស់ខ្លួន។ គាត់តែងផ្តល់បារីឱ្យសម្តេចដោយដឹងថាសម្តេចជក់បារីច្រើន។ អុំស្រីផ្តល់សាច់ក្រណាត់ដល់ភរិយាសម្តេច កាត់ខោ អាវឱ្យកូនៗស្លៀកពាក់។

រាល់ពេលដែលសុំសម្តេចជួប អុំ សាយ ភូថងមិនថានៅផ្ទះគាត់ ឬនៅ ផ្ទះសម្តេច ឬនៅកន្លែងប្រជុំ សម្តេចនិងតែងទទួលបាននូវនំចំណីសំរាប់កូនៗព្រោះក្នុងចំណោមមេដឹកនាំសំខាន់ៗមានតែសម្តេចម្នាក់ទេដែលក្មេងជាងគេនិងមានកូនតូចៗ។ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ាណា បានជួបអុំ សាយ ភូថង ច្រើនជាងគេ ព្រោះកូនទាំង២នេះតែងតាមសម្តេចទៅគ្រប់ទីកន្លែង។ សម្តេច និងភរិយាចាត់ទុកអុំ សាយ ភូថង និងអុំស្រីដូចឪពុក ម្តាយរបស់ខ្លួនដែរ។

សម្តេចតេជោ ហ៊ុន សែន បន្តថា គ្មានអ្វីដើម្បីតបស្នងសងគុណក្រៅពីធ្វើដំណើរទៅជូនដំណើរ និងលាគ្នាជាចុងក្រោយដោយដំណក់ទឹកភ្នែកនោះឡើយ៕

image

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print