ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាពីបទប្រើហិង្សាដោយចេតនានៅស្រុកបទុមសាគរ

ចែករំលែក៖

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កោះកុង​បានឃាត់ខ្លួនស្រ្តីម្នាក់តាមដីកាពីបទប្រើហិង្សាដោយចេតនានៅស្រុកបទុមសាគរ​ កាលពីវេលាម៉ោង១៦និង២០នាទីរសៀល​នៅថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៣នេះ។

    យោងតាម​មន្ត្រី​ផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​បានចាប់ឃាត់ខ្លួនឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៧៣០ ត.ព/២៣ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដោយលោក ប្រសើ រ៉នី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង ដែលចោទពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្តនៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង កាលពីក្នុងឆ្នាំ២០២០។

    បច្ចុប្បន្ន កម្លាំងជំនាញ​បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញចាត់ការបន្ត ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print