ក្រសួងធនធានទឹក ៖​ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥-១១ ខែមេសា, អាចមានភ្លៀងធ្លាក់ដោយអន្លើ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

​    ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣​ បានបញ្ជាក់ថា ៖

    អំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C

អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

សីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៧ °C

អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះការប្រែប្រួលធាតុអាកាស ដែលអាចកើតមានឡើងជាយថាហេតុ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print