ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តតាក់ស៊ី ពណ៌លឿង ពេញមួយយប់អត់ងងុយ ក៏ររចង្កូតទៅគៀនឹងរថយន្តទឹកកកកូរ៉េ១គ្រឿង រួចក៏ជ្រុលទៅបុកបុរសម្នាក់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ១១១ ក្នុងសង្កាតបឹងព្រលឹត ខណ្ឌ៧មករា ។
តាមសម្ដីរបស់បុរសវ័យចំណាស់បានឲ្យដឹងថា គាត់បានបើករថយន្តតាក់ស៊ី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AH-1741 ពេញមួយយប់ហើយ ដោយអត់ងងុយមកដល់ចំណុចកើតហេតុខាងលើរកកន្លែងចតដើម្បីសម្រាក ក៏រេចង្កូនទៅគៀនឹងរថយន្តកូរ៉េដឹកទឹកកក ពាក់ស្លាកលេខ ខ-៩១៨៤-ព២ រួចជ្រុលទៅបុកនិងបុរសម្នាក់ឈរនៅលើចិញ្ចើមផ្លូវរងរបួសស្រាល។
បច្ចុប្បន្ន សមត្ថកិច្ចសម្របសម្រួលភាគីទាំងសងខាងដោយខាងបុរសចំណាស់បើករថយន្តតាក់ស៊ី ព្រមសំណងទៅបុរសរងគ្រោះចំនួន ៣០០ដុល្លារដើម្បីបញ្ចប់រឿង៕
ដោយ៖ សរស្មី
...