អបអរសាទរ​ កីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ​ ទទួលបានមេដាយមាស​ និងប្រាក់ ចំនួន៣គ្រឿង

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃអង្គារ  ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កីឡាករក្បាច់គុន​ កងយោធពលខេមរភូមិន្ទ ចំនួន៣នាក់ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ នៅរាជធានី ភ្នំពេញ ទទួលបានមេដាយមាស ចំនួន ២គ្រឿង និងប្រាក់ ចំនួន ១គ្រឿង កីឡាករ ដែលទទួលបានរួមមាន :

១. ព្រិន្ទបាលឯក ប៉ាត អ៊ួក ទទួលបានមេដាយមាស

២. ពលបាលឯក ឌិប ង៉ែត ទទួលបានមេដាយមាស

៣. ពលបាលឯក ស៊ិន គឹមហេង ទទួលបានមេដាយប្រាក់ 

សូមបញ្ជាក់ផងដែរថា , កីឡាករក្បាច់គុន​ កងយោធពលខេមរភូមិន្ទ  ជំនាញគុនល្បុក្កតោ​ របស់កងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន១២នាក់​ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សេង​ ធារិន​ មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងឧត្តមសេនីយ៍ត្រី សឹង្ហ​ ទុំ​ មេបញ្ជាការ កងពលតូច​ថ្មើរ​ជើងលេខ៥១ ដែលកំពុងជំរុញការហ្វឹកហាត់ ដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាព ដើម្បីត្រៀមខ្លួន​ ចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ី​ហ្គេម​លើកទី៣២ នាខែឧសភាខាងមុខ ជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print