ឧត្តមសេនីយ៍ឯក លន់ សុផាត តំណាងនាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការ

ចែករំលែក៖

ខេត្ត​កំពត៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២និងលើកផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ រួមអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានធ្វើរបាយការណ៍អំពីលទ្ធផលការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលសម្រេចបាននៅឆ្នាំ២០២២កន្លងទៅ និងបង្ហាញអំពីការប្ដេជ្ញាចិត្តមួយចំនួន ដើម្បីបន្ដការពារធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ដ ពិសេសអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

 លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នងការដ្ឋាននគរបាលខេត្តកំពត សម្រេចបាននាពេលកន្លងទៅ និងគាំទ្រនូវអ្វីដែលជាការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ទោ ស្មងការផងដែរ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរដូចខាងលើ សូមឲ្យកងកម្លាំងក្នុងខេត្តកំពត ខិតខំបន្ថែមទៀតក្នុងការបង្កើនសមត្ថភាព បំប៉នជំនាញបន្ថែម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នូវព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេស ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម ឲ្យសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំឲ្យពង្រឹងសមត្ថភាពបន្ដទៀត ដោយត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុងផងដែរ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print