លោករដ្ឋមន្ត្រីក្រសួងកសិកម្មប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤

ចែករំលែក៖

ខេត្តកំពង់ចាម÷នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣លោកឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះលោករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយល់ឱ្យបានច្បាស់រវាងការចុះមូលដ្ឋានបក្ស និងការងារចុះមូលដ្ឋានរដ្ឋាភិបាល។ សម្រាប់ការងាររដ្ឋាភិបាល មេឃុំត្រូវចុះជួប ក្នុងការងារមូលដ្ឋានវិស័យកសិកម្ម និងត្រួតពិនិត្យមើលនូវគោល នយោបាយណាដែលឃុំមិនទាន់បានធ្វើ និងត្រូវត្រៀមដំណោះស្រាយសមស្របជាក់ស្តែង ជាពិសេសសំណូម ពរពលរដ្ឋ។ ការងារនេះ គឺត្រូវជំរុញ និងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានភាពរីកចម្រើន ព្រមទាំងជួយដល់វិស័យកសិកម្ម។ លើសពីនេះទៀតមេភូមិ មេឃុំ ត្រូវចេះរាយការណ៍ពីការអនុវត្តគោលនយោបាយកសិកម្ម និងបញ្ហាប្រឈមដែលកើតមានឡើង ដើម្បីក្រសួងបាន ដឹង និងដោះស្រាយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

បើតាមលោករដ្ឋមន្ត្រី អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យគោល នយោបាយដែលមានស្រាប់ ហើយមិនទាន់ធ្វើ និងត្រូវធ្វើវាឱ្យមានប្រសិទ្ធភាព ដោយត្រូវរួមគ្នាធ្វើការជំរុញវិស័យកសិកម្មឱ្យមានការអភិវឌ្ឍ មានភាពប្រសើរឡើងគ្រប់រដូវ ដោយត្រូវពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋឱ្យមានជីវភាពប្រសើរ និងមាននិរន្តរភាពសេដ្ឋកិច្ច។

មួយវិញទៀត មន្ត្រីកិច្ចសន្យាភូមិ ឃុំ ត្រូវរាយការណ៍អ្វីដែលត្រូវដោះស្រាយបន្ទាន់ និងត្រូវដោះស្រាយជាក់ ស្តែង ហើយសហគមន៍ណាដែលមិនមានប្រសិទ្ធភាព ត្រូវរំលាយចោល ជំនួសដោយការបង្កើតសហគមន៍ថ្មីប្រកបដោយភាពច្បាស់លាស់ និងប្រសិទ្ធភាពពិត ប្រាកដ។ ការកសាងជីវភាពប្រជាជន​ គឺកេីតចេញពីការកសាងមនុស្សល្អៗក្នុងសង្គម​ឱ្យបានច្រេីន​ ហេីយមនុស្សខូចត្រូវកែខ្លួនទៅជាមនុស្សល្អ​ ទេីបមានការកែប្រែជីវភាព​ល្អប្រសេីរ​ ហេីយការងារនេះក៏ជាយុទ្ធសាស្រ្តក្នុងគោលនយោបាយថ្មី​ផងដែរ​។

បន្ទាប់ពីកិច្ចប្រជុំពិនិត្យលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី ក៏បានចុះស្វែងយល់ និងសិក្សាបន្ថែមអំពីប្រឡាយទឹកក្នុងមូលដ្ឋាននៃស្រុកជើងព្រៃផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print