ភ្នំពេញ : នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម :
១- នៅមិនទាន់ដល់ពេលបោះឆ្នោតផង = គេនាំគ្នានិយាយតែពីការបោះឆ្នោតមិនត្រឹមត្រូវ?
២- គេនាំគ្នានិយាយតែពីការគាបសង្កត់និងរឹតត្បិតនយោបាយ = តែគេមិននិយាយពីអំពើរំលោភច្បាប់របស់សកម្មជនបក្សប្រឆាំងទេ?
៣- ការតែងតាំងតម្លើងឋានៈនាទីគឺជាសិទ្ធិផ្តាច់មុខរបស់គណបក្សកាន់អំណាច = អ្នកខាងក្រៅគ្មានសិទ្ធិតវ៉ាឡើយ ទោះជានិយាយយ៉ាងណាក៏អត់បានការដែរ?
៤- ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាមឆន្ទៈប្រជាជនកម្ពុជា = អត់មានអីត្រូវខ្មាស់អៀនទេ អាអត់បានជាប់ឆ្នោតទើបជាការខ្មាស់អៀន?
៥- ការលាលែងពីមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឬព្យួរកាងារដើម្បីទៅឈរឈ្មោះបោះឆ្នោត = មានគោលការណ៍កំណត់ក្នុងច្បាប់?
៦- ការបន្តតំណែងនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា = គឺស្របតាមគោលការណ៍បោះឆ្នោតតាមប្រព័ន្ធសមាមាត្រនិងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនិងជាសិទ្ធិរបស់គណបក្សឈ្នះឆ្នោត?
៧- បើតំណែងបានមកដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ = មានរឿងអីខុសច្បាប់?
៨- បើយកមន្ត្រីបក្សប្រឆាំងមកតែងតាំង = គឺជារឿងចម្លែកនិងមិនដែលមានកើតឡើងឡើយ នៅគ្រប់ប្រទេសលើពិភពលោក?
៩- ការព្រួយបារម្ភពីការតែងតាំងកូនចៅមន្ត្រីបក្សកាន់អំណាច = គឺមានតែក្រុមបក្សប្រឆាំងទេ ឯបក្សកាន់អំណាចមានរឿងអីត្រូវព្រួយ?
១០- ទេវតាយកកូនទេវតាមកតែងតាំង = ទេវតាមិនយកកូនប្រែតនរកមកតែងតាំងឡើយ កុំឆ្ងល់? ៕
ដោយ : សហការី