នគរបាលមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ហាញមុខ​ជនសង្ស័យ​៨​នាក់​ ករណី​ផលិត​ កែ​ច្នៃ​គ្រឿងញៀន​ខុសច្បាប់​ និង​រឹបអូស​គ្រឿងញៀន​ជិត​ ៣​គីឡូក្រាម​

ចែករំលែក៖

​​ភ្នំពេញ​៖​ មនុស្ស​ប្រុសស្រី​ចំនួន​ ៨នាក់​ ពាក់ព័ន្ធ​ករណី​ផលិត​ កែ​ច្នៃ​គ្រឿងញៀន​ខុសច្បាប់​ រួមនិង​រឹបអូស​គ្រឿងញៀន​ជិត​ ៣​គីឡូក្រាម​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ហាញមុខ​ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៣។

ប្រភពដដែលបន្តថា​ អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោកនាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ លោកឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កាលពី​រសៀលថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២៣ថ្មីៗនេះ​​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​ លោក​ អ៊ុំ​ សុ​ភ្តិ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​ស​សាលាដំបូង​រាជធានី​ភ្នំពេញ​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​សម្អាត​ប្រាក់​(​ក​៥)​ និង​ការិយាល័យ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​(​ក​៤)​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ លោក​ឧត្តមសេនីយ៍ត្រី​ ស៊ុំ​ ណា​រ៉ា​ក់​ លោក​វរសេនីយ៍ឯក​ ឈូក​ គា​ នាយករង​មន្ទីរ​ បាន​សហការ​ជាមួយ​កម្លាំង​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើការ​បង្ក្រាប​ករណី​ជួញដូ​គ្រឿងញៀន​ នៅ​ចំណុច​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ មុខ​ផ្សារ​ទំនើប​ អ៊ី​អន​ម៉​ល​៣​ ភូមិ​ព្រែក​តាឡុ​ង​៣​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ 

​ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​រួម​មាន​ ៖​  

១-​ឈ្មោះ​ សុខ​ ផា​រ៉ា​ ហៅ​ ញ៉ា​ញ់​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៥​ ជនជាតិ​ខ្មែរ​ 

២-​ឈ្មោះ​ សែ​ម​ វាសនា​ ហៅ​ក្តាំង​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៣​ ជនជាតិ​ខ្មែរ​ 

៣-​ឈ្មោះ​ ផុ​ន​ វង្ស​សុភា​បណ្ឌិត​ ហៅ​សី​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៩​ ជនជាតិ​ខ្មែរ​

៤-​ឈ្មោះ​ ប៉ុ​ល​ វាសនា​ ភេទ​ស្រី​ ឆ្នាំ​កំណើត​១៩៨៩​ ជនជាតិ​ខ្មែរ​

៥-​ឈ្មោះ​ អ៊ុ​ន​ សា​មិត្ត​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៩​ ជនជាតិ​ខ្មែរ​

៦-​ឈ្មោះ​ សុង​ រតន​ ហៅ​ខ្លា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៦​ ជនជាតិ​ខ្មែរ​

៧-​ឈ្មោះ​ ឡុ​ង​ ប៊ុ​ន​ ហៅ​ LENG​ BINH​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៧​ ជនជាតិ​ខ្មែរ​

៨-​ឈ្មោះ​ ធី​ ចាន់​ភិ​រម្យ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៩​ ជនជាតិ​ខ្មែរ​

​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​រួម​មាន​ ៖

-​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​(Ketamine)​ ទម្ងន់​២០៧៦​ក្រាម​ (២​គីឡូ​ ៧៦​ក្រាម​)

-​សារធាតុ​មិន​ច្បាស់​ ទម្ងន់​១០៦៨៨,៣៤​ក្រាម​ (១០​គីឡូ​ ៦៨៨,៣៤​ក្រាម​)

-​ឧបករណ៍​កែ​ច្នៃ​គ្រឿងញៀន​មួយ​ចំនួន​ធំ​

-​អាវុធ​ខ្លី​០១​ដើម​

...

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print