ខេត្តស្វាយរៀង: ជនសង្ស័យម្នាក់ដែលជាបុគ្គលិកកាស៊ីណូត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរក្នុងករណីលួចលុយក្រុមហ៊ុនកាសុីណូព្រៃវល្លិ៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២៣នៅក្នុងកាសុីណូព្រៃវល្លិ៍មុខវ៉ា ស្ថិតនៅក្នងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះសុខ ភត្រា អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកតៃសៀវ មានទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍។
ប្រភពបន្តថា ក្រុមហ៊ុនបានបាត់បង់
លុយដុងចំនួន៣០០,០០០,០០០(បីរយលានដុង)។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនគេពិតជាបានលួចលុយរបស់ក្រុមហ៊ុនកាសុីណូព្រៃវល្លិ៍ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់៕ ដោយសុថាន
...